Pages - Menu

Thursday, October 12, 2017

ព្រះមហាក្សត្រកោតសរសើររដ្ឋសភានិងរដ្ឋាភិបាលចំពោះការ ការពារសន្តិភាព និងការអភិវឌ្ឍន៏

ព្រះមហាក្សត្រថតជាមួយលោកហ៊ុន សែននិងតំនាងរាស្ត្របក្សកាន់អំណាចដទៃ
ទៀត ខណះអង្គទូតនានាប្រចាំកម្ពុជា សម្តែងការគួរសមចំពោះទ្រង់នៅក្នុងមន្ទីររដ្ឋសភា។

ព្រះមហាក្សត្រ បរមនាថនរោត្តម សីហមុនី ក្នុងឱកាសបើបវេសនកាលនៃរដ្ឋសភា នាថ្ងៃ១២ខែ តុលានេះ បានសរសើ​​រតំណាងរាស្ត្រ ដែលបានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ អំឡុងវិស្សមកាល និងលើកយ​កបញ្ហានា​នារបស់ប្រជារាស្ត្រ មកប្រា​ប់រដ្ឋា​ភិបាល ពេ​ល​សភាចូលធ្វើការវិញ។
ព្រះរាជសារ របស់ព្រះមហាក្សត្រ ក៏បានសរសើររដ្ឋាភិបាលថា ការខិតខំប្រឹងប្រែង កន្លងទៅ ធ្វើ
ឲ្យ កម្ពុជាធានាបាន ស្ថេរ​ភា​ពនយោបាយ សេដ្ឋកិច្ចប្រកប ដោយភាពត្រឹមត្រូវ និងការអភិវឌ្ឍន៏។
ព្រះមហាក្សត្របញ្ជាក់ដូចនេះថា៖ «ខ្ញុំមានសង្ឃឹមថា រដ្ឋសភា ដ៏ឧត្តុងឧត្តម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល និងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត ដើម្បីស ម្រេចឲ្យបាននូវទិសដៅរួមជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខ ដុមរមនា»
ទោះជាយ៉ាងណា ក៏សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន រំឭកស្ថានប័នរដ្ឋសភានិង​រដ្ឋាភិ​បា​ល ឲ្យបន្ត​ដោះ​ស្រា​យ​ប​ញ្ហា តម្កល់ឧត្តមគតិជាតិ ធានាដល់សុខដុមរមនាដល់ប្រជាជាតិ ទាំង មូល។
ព្រះរាសារ លើកឡើងបន្តថា ៖ «កិច្ចខិតខំប្រឹងប្រែង រួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ដែលញ៉ាំងឲ្យប្រទេសជាតិយើង រក្សាបាននូវសន្តិភាព ស្ថេរិភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រាថ្នាចង់បាន និងត្រូវការជាចាំបាច់ ដើម្បីរស់នៅដោយភាព សុខ សាន្ត»
ព្រះរាជសារ រំឭកស្ថានប័នរដ្ឋសភានេះ ហាក់ចំពេល ដែលតំណាងរាស្ត្របក្សកាន់អំណាច កំពុង ពិភាក្សាធ្វើ​វិ​សោ​​ធនកម្មច្បា​ប់មួយចំនួន ដែលបក្សប្រឆាំងថា ច្បាប់នោះ នឹងតម្រូវឲ្យដកហូត​អាសនៈចំនួន៥៥ រប​ស់ខ្លួន ​ដែលពលរដ្ឋបោះឆ្នោត គាំទ្រអំឡុងឆ្នាំ២០១៣ តាមការស្នើឡើង របស់បក្សកាន់អំណាច។
ភាពចម្រូងចម្រាស ផ្នែកនយោបាយចុងក្រោយនេះ អ្នកតាមដាន បង្ហាញការព្រួយបារម្ភថា បើប​ក្សកាន់​អំណាច យកច្បា​ប់​នេះ ដើម្បីរឹបអូសយកអាសនៈ របស់​បក្សប្រឆាំង ក្នុងសភាមែន ពួក គេព្រមានថា ស្ថាន​ការ​​ណ៍​​ន​យោបាយ ឈានដល់ការផុយស្រួយនៃការបែកបាក់ជាតិ ដោយថា អាសនៈចំ​នួន​​៥៥នេះ មាន​អ្នក​គាំ​ទ្រជិតពាក់កណ្តាលប្រទេស៕


No comments:

Post a Comment