ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងចុះថ្ងៃទី៣១ខែតុលា ក្រសួងសុខាភិបាលលើកឡើងថា ខ្លួនបានត្រៀមរថយន្តគិលានសង្គ្រោះទាំងចល័ត ទាំងនៅតាមគោលដៅ សរុប៥៨គ្រឿង តាមទីតាំង៣៧កន្លែង។ ក្រសួង ថា គ្រូពេទ្យចំនួន៨២០នាក់ ក៏ត្រូវដាក់ពង្រាយតាមគោលដៅនិមួយៗផងដែរ ។
សេចក្តីជូនដំណឹងដដែល ឲ្យដឹងទៀតថា ក្នុងករណី រកទីតាំងដើម្បីរកសេវាសង្គ្រោះបន្ទាន់ មិន ឃើញ អាចទាក់ទង ទូរស័ព្ទ១១៩ ឬទំនាក់ទំនង លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ដែលមានលេខ ទូរសព្ទ០១២ ៩១២ ១២២។
ក្រសួងសុខាភិបាល បញ្ជាក់ថា មន្ទីរពេទ្យរដ្ឋចំនួន៤ទៀត មានមន្ទីរពេទ្យកាល់ម៉ែត្រ ពេទ្យព្រះអង្គដួង ពេទ្យមិត្តភាពខ្មែរ សូវៀត និងមន្ទីរពេទ្យព្រះកុសមៈ ក៏ត្រូវដាក់ពង្រាយ ឲ្យគ្រូពេទ្យ ប្រចាំការត្រៀមជួយផ្តល់សេវាអំឡុងពេលជាមួយគ្នានេះដែរ។
ព័ត៌មានដ៏សំខាន់នេះ ជាការជូនដំណឹងដល់បងប្អូនមកកំសាន្តព្រះរាជពិធីបុណ្យអ៉ុទូក នៅមុខ ព្រះរាជវាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណះការបុណ្យនិងក្រួសូងទេសចរណ៏ មិនទាន់អាចប៉ាន់ស្មានចំនួនអ្នកមកចូលរួមបាននៅ ឡើយនាឆ្នាំនេះ៕

No comments:
Post a Comment