លោកកឹម សុខានៅពេលត្រូវបាន សមត្ថកិច្ចពិសេសរបស់លោក ហ៊ុន សែនចាប់ខ្លួន
កាលពីយប់ថ្ងៃ ទី ៣ កញ្ញាុ។
ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការមេធាវី លោក សំ សុគង់ សម្ដែងការខកចិត្ត ចំពោះ ការសម្រេចរបស់តុលាការកំពូល ដោយចាត់ទុកការសម្រេចនោះថា មិនបានផ្ដល់ យុត្តិធម៌ឲ្យកូនក្ដី របស់លោក។
នៅក្នុងសវនាការ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានស្នើឲ្យចៅក្រុមតុលាកា រកំពូល បង្ហាញច្បាប់ដែលពន្យល់ពីបទល្មើសជាក់ស្តែង ពាក់ព័ន្ធការបង្ហោះវិដេអូឡើងវិញ ចំពោះរឿង ដែលកើតមានច្រើនឆ្នាំមកហើយនោះ។
លោក កឹម សុខា ត្រូវកងកម្លាំងពិសេសរបស់រដ្ឋាភិបាលចាប់ខ្លួនដោយសំអាងលើវីដេអូឃ្លីប ដែលគេបង្ហោះឡើងវិញតាមបណ្តាញសង្គមហ្វេសប៊ុក ទាក់ទិននឹងការថ្លែងរបស់លោកប្រាប់អ្នកគាំទ្រនៅប្រទេសអូស្ដ្រាលីកាលពីឆ្នាំ២០១៣ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រប្តូរមេដឹកនាំតាមរយៈយន្តការណ៍ប្រជាធិបតេយ្យ។
នៅថ្ងៃអង្គារនេះ តុលាការកំពូលបានបើកសវនាការលើបណ្ដឹងសារទុក្ខរបស់ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណ
បក្សសង្គ្រោះជាតិរូបនេះ ប្រឆាំងនឹងដីកាឃុំខ្លួនលោក កឹម សុខា។
ក្នុងបន្ទប់សវនាការក្រុមមេធាវីលោក កឹម សុខា បានប្រាប់ទៅចៅក្រមជំនុំជម្រះថា ការប្ដឹងជំទាស់ របស់ក្រុមមេធាវី ដោយសារការសម្រេចរបស់តុលាការថ្នាក់ក្រោមដែលបន្តឲ្យឃុំខ្លួនកូនក្ដី គឺផ្ទុយ ទៅនឹងច្បាប់ជាតិនិងអន្តរជាតិ។
សវនាការនោះក្រុមមេធាវីទាំង៧រូប បានចោទសួរទៅក្រុមប្រឹក្សាជំនុំជម្រះឲ្យបញ្ជាក់ពីច្បាប់ថា ការបង្ហោះវីដេអូឡើងវិញជាបទល្មើសជាក់ស្ដែងឬ? បានសមត្ថកិច្ចទៅចាប់ខ្លួនកូនក្ដីទាំងមាន អភ័យឯកសិទ្ធិសភា។
ក្រុមមេធាវីបានស្នើទៅចៅក្រមជំនុំជម្រះឲ្យបដិសេធដីកាឃុំខ្លួន ហើយដោះលែងកូនក្ដីឲ្យមាន សេរីភាពវិញ ដើម្បីកុំឲ្យសហគន៍ជាតិនិងអន្តរជាតិ រិះគន់ប្រព័ន្ធយុត្តិធម៌បន្តទៀត។
ទោះជាយ៉ាងណានៅក្នុងសវនាការនោះ ក្រុមប្រឹក្សាជំនុំជម្រះមិនបានឆ្លើយតបសំនួររបស់ក្រុម មេធាវីវិញទេ។
ក៏ប៉ុន្តែតុលាការកំពូលនៅតែបន្តឃុំខ្លួនលោកកឹម សុខាដដែល៕

No comments:
Post a Comment