លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថតសែលហ្វីជាមួយកម្មការនី នៅរោងចក្រក្នុង
តំបន់កំបូល កាលពីថ្ងៃ ពុធ កន្លងមក។
ក្រសួងការងារ បានប្រកាសថា
ប្រាក់ឈ្នួលអប្បរមា របស់កម្មករ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្រាប់ឆ្នាំ២០១៨
គឺ១៧០ដុល្លារ ក្នុងមួយខែ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មាន ក្រោយដើរចេញពីប្រជុំបិទទ្វារមួយ នៅក្រសួងការងារ នាថ្ងៃទី៥ខែតុលានេះថា ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ គណៈកម្មការប្រឹក្សាការងារ បានបោះឆ្នោតយកតួលេខ ១៦៥ដុល្លារ ហើយ នាយករដ្ឋ មន្ត្រីថែម៥ដុល្លារទៀតបាន១៧០ដុល្លារ។
លោកបន្ថែមថា៖ «សម្តេចតេជោនាយករដ្ឋមន្រ្តី លោកបានសម្រេចផ្តល់បន្ថែម៥ដុល្លារ អញ្ចឹងទេ ប្រាក់ឈ្នួល អប្បបរមាសម្រាប់បងប្អូនកម្មករនយោជិកផ្នែកវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងឆ្នាំ ២០១៨គឺ១៧០ដុល្លារ»។
តំណាងភាគីខាងរោងចក្រលោក ណាង សុធី បានស្វាគមន៍ទៅនឹងការដំឡើងនេះដោយថា បើការ ដំឡើងតិចពេកជាមូលហេតុបង្ករឲ្យមានការផ្ទុះបាតុកម្ម។
បច្ចុប្បន្ននេះ ប្រាក់ឈ្នួលគោលកម្មករមានចំនួន ១៥៣ដុល្លារ ហើយប្រាក់ឈ្នួល ១៧០ដុល្លារ នឹង ចាប់ផ្តើមនៅឆ្នាំ២០១៨ ខាងមុខនេះ តាមការប្រឹងប្រែងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនដែលបានកំពុងចុះជួបកម្មករ-កម្មការនី នៅតាមរោងចក្រពីរដងក្នុងមួយសប្តាហ៏គឺនៅថ្ងៃ រៀង រាល់ថ្ងៃ ពុធ និងថ្ងៃ អាទិត្យ៕
No comments:
Post a Comment