សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 5, 2017

ប្រាក់ខែគោលរបស់កម្មករកើនឡើងដល់១៧០ដុល្លារបន្ទាប់ពី លោកហ៊ុន សែនថែម៥ដុល្លារទៀត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថតសែលហ្វីជាមួយកម្មការនី នៅរោងចក្រក្នុង
តំបន់កំបូល កាលពីថ្ងៃ ពុធ កន្លងមក។
ក្រសួងការងារ បានប្រកាសថា ប្រាក់ឈ្នួលអប្បរមា របស់កម្មករ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្រា​ប់ឆ្នាំ២០១៨ គឺ១៧០ដុល្លារ ក្នុងមួយខែ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មាន ក្រោ​យដើ​រចេ​​ញពីប្រជុំបិទទ្វារមួយ នៅក្រសួងការងារ នាថ្ងៃទី៥ខែតុលានេះថា ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ គណៈកម្ម​កា​រ​ប្រឹ​ក្សា​​ការងារ បានបោះឆ្នោតយកតួលេខ ១៦៥ដុល្លារ ហើយ នាយករដ្ឋ មន្ត្រីថែម​៥ដុល្លារទៀត​បាន​១៧០ដុល្លារ។​
លោកបន្ថែមថា៖ «សម្តេចតេជោនាយករដ្ឋមន្រ្តី លោកបានសម្រេចផ្តល់បន្ថែម៥ដុល្លារ អញ្ចឹងទេ ប្រាក់ឈ្នួល អប្បបរមាសម្រាប់បងប្អូនកម្មករនយោជិកផ្នែកវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងឆ្នាំ ២០១៨គឺ១៧០ដុល្លារ»
តំណាងភាគីខាងរោងចក្រលោក ណាង សុធី បានស្វាគមន៍ទៅនឹងការដំឡើងនេះដោយថា បើការ ដំឡើងតិចពេកជាមូលហេតុបង្ករឲ្យមានការផ្ទុះបាតុកម្ម។
បច្ចុប្បន្ននេះ ប្រាក់ឈ្នួលគោលកម្មករមានចំនួន ១៥៣ដុល្លារ ហើយប្រាក់ឈ្នួល ១៧០ដុល្លារ នឹង ចាប់ផ្តើមនៅឆ្នាំ២០១៨ ខាងមុខនេះ តាមការប្រឹងប្រែងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន​ដែលបានកំពុងចុះជួបកម្មករ-កម្មការនី នៅតាមរោងចក្រពីរដងក្នុងមួយសប្តាហ៏​គឺនៅថ្ងៃ រៀង រាល់ថ្ងៃ ពុធ និងថ្ងៃ អាទិត្យ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger