គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំជាងគេ នៅកម្ពុជាអាចនឹងត្រូវរំលាយចោល តាមផែនការរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានចាប់វ៉ៃខ្នោះ លោកកឹម កឹម សុខាប្រថានគណបក្សនេះ ដាក់ពន្ធនាគារត្រពាំងផ្លុងរួចមក។នៅថ្ងៃទី៦ តុលា ឆ្នាំ ២០១៧នេះ ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលហើយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយ ក្រោយគណបក្សចំនួន២ បានស្នើមកក្រសួងឲ្យចាត់ការគណបក្សប្រឆាំងនេះ ឲ្យបានមុនថ្ងៃបោះឆ្នោត ខែ កក្កដា ឆ្នាំ ២០១៨ខាងមុខ។
បើយោងតាមសម្ដីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបដែលមិនបញ្ជាក់ឈ្មោះ បានអះអាងថា “នៅព្រឹកថ្ងៃនេះក្រុមមេធាវីរបស់ក្រសួងនឹងប្ដឹងទៅតុលាការកំពូលដើម្បីរំលាយបក្សប្រឆាំង”។
ក៏ប៉ុន្តែ អ្នកច្បាប់ និងអ្នកវិភាគនយោបាយ ថា គ្មានច្បាប់ណាមួយអាចរំលាយគណបក្សប្រឆាំងបានទេ ហើយការដែលគណបក្សចំនួនពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដាក់ពាក្យប្ដឹងដើម្បីរំលាយគណបក្សប្រឆាំងនៅពេលនេះ គ្រាន់តែជាឧបករណ៍នយោបាយ ដែលលោក ហ៊ុន សែន រៀបចំឲ្យសំដែងនៅមុនពេលការប្រកួតនៅលើសង្វៀននយោបាយឆ្នាំ២០១៨ មកដល់តែប៉ុណ្ណោះ។
អ្នកច្បាប់ និងអ្នកវិភាគនយោបាយ ពន្យល់ថា គណបក្សសង្គ្រោះជាតិ មិនអាចត្រូវតុលាការរំលាយបានទេ ដោយសាររដ្ឋធម្មនុញ្ញបានចែងអំពីអាណត្តិសភាមានរយៈពេល៥ឆ្នាំ បើសិនជា តុលាការរំលាយគណបក្សប្រឆាំងចោលមែន គឺស្ថាប័នសភាទាំងមូលក៏រលាយដែរ ហើយរដ្ឋាភិបាលនឹងក្លាយទៅជារដ្ឋាភិបាលមិនស្របច្បាប់។
ទោះបីជាយ៉ាងហណា ក្រុមអ្នកលើកជើងលើកដៃ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនវិភាកតាម រលកវិទ្យុនិងទូរទស្សន៏ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានិងរដ្ឋាភិបាលលោកហ៊ុន សែនអះ អាងថា “ចាប់ពីពេលនេះ រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលពួកគេគោរពជាង ព្រះក្នុងវត្ត និងព្រះមហាក្សត្រទៅទៀតនោះ នឹងមិនបង្អង់ដៃ ចំពោះគណបក្សប្រឆាំងនោះទេ”។
ពួកគេបំភិតបំភ័យតាមប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេថា នឹងមានការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងមួយ ចំនួនទៀត ដូចជាអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងជាដើម៕
0 comments:
Post a Comment