សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 21, 2017

លោកកឹម សុខាទទូចឲ្យលោកហ៊ុន សែនចេញមុខតតាំង ក្នុងតុលាការកំពូល​ នៅថ្ងៃ ទី ៣១ តុលា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រុមមេធាវីការពារក្ដីឲ្យ ប្រធានគណបក្សសង្គ្រោះជាតិឲ្យដឹងថា កូនក្តីរបស់ពួកគេ គឺលោក កឹម​សុខា ទទូចឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនចេញមកបង្ហាញខ្លួននៅតុលាការកំពូល ដើម្បី តតាំងក្តីគ្នា នៅថ្ងៃ  ទី ៣១ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ។
ក្រុមមេធាវីរបស់មេបក្សប្រឆាំងដ៏ធំនេះ បានឲ្យដឹងទៀតថា ពួកគេនៅតែប្រកាន់ជំហរថានឹងចូល រួមសវនាការតាមការ​អញ្ជើញ​របស់ តុលាការកំពូល ដរាបណាមានវត្តមានលោក កឹម សុខាដែល ជាកូនក្ដី ដើម្បីអាចជជែកដេញ ដោលការពារ តាមផ្លូវច្បាប់បានពេញលេញ។​
លោក សំ សុគង់ មេធាវីមួយរូបដែលកាន់សុំណុំរឿងលោកកឹម សុខាថ្លែងបញ្ជាក់ជំហរនៅថ្ងៃនេះ​ថា ក្រុមមេធាវីនឹងចូលសវនាការតាមការ​អញ្ជើញ​របស់តុលាការកំពូល តែលោកទាមទារឲ្យ មាន វត្តមានកូនក្ដីទើបងាយស្រួលក្នុងការសាកសួរអង្គហេតុ និង អង្គច្បាប់ ក៏ដូចគោរពសិទ្ធិ ជនត្រូវ ចោទដែលកំពុងជាប់ឃុំឃាំង។
កាលពីថ្ងៃទី ១៩ ខែ តុលា តុលាការកំពូលបានចេញលិខិតមួយអញ្ជើញមេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោក​សំ សុគង់ ចូលទៅតុលាការកំពូលនៅថ្ងៃទី ៣១ ខែតុលាដើម្បីចូលរួមសវនាការ លើបណ្ដឹងសារទុក្ខ​នៃ​សំណុំរឿង​ព្រហ្ម​ទណ្ឌរបស់លោក កឹម សុខា។
កាលពីថ្ងៃទី ២៦​ ខែ កញ្ញាកន្លងទៅ ក្រុមមេធាវីដែលការពារក្តីឲ្យមេបក្សប្រឆាំង លោក កឹម សុខា បាន​ដើរចេញពីបន្ទប់​សវនាការ នៃសាលាឧទ្ធរណ៍​ដោយជំទាស់ទៅនឹងនីតិវិធីរបស់តុលាការ​ដែល មិន​បាន​បញ្ជូន​កូន​ក្តី​របស់​​​ពួកគេ ចូលក្នុង​សវនាការ ដើម្បី​សួ​រដេញដោល ។តែករណីនេះត្រូវបានចៅក្រមអះអាង ថាក្នុងដំណាក់ កាលសភា ស៊ើបសួរនៃសាលាឧទ្ធរណ៍ មិន តម្រូវ​ឲ្យមាន​វត្ត​មាន​ជន​ត្រូវចោទនោះទេ ដោយថា ខ្លាចអសន្តិ​សុខសង្គម។
លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភាកាលពីរំលងអធ្រាត្រ ថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៧ហើយ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ ឃុំខ្លួន​ លោក កឹម សុខា ​នៅពន្ធនាគា​រ​ត្រ​​​ពាំង​ផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទថា មានទោសក្បត់ជាតិ​ដែលប្រព្រឹត្តកាលពី​កំឡុង​ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧។
ចំណែកលោកហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ គឺជាអ្នកចេញបញ្ជាឲ្យ សមត្ថកិច្ចរបស់លោកចាប់ខ្លួនលោកកឹម សុខាទាំងកណ្តាលអធ្រាត្រ ដោយសំអាងលើវីឌីអូឃ្លីប មួយ ដែលលោក កឹម សុខាថ្លែង នៅប្រទេសអូស្តា្រលី កាលពីឆ្នាំ ២០១៣។
ទាក់ទងនឹងលោក កឹម សុខាទាមទារឲ្យលោក ហ៊ុន សែនបង្ហាញមុខ នៅតុលាការកំពូល នៅថ្ងៃ ទី ៣១ តុលា ខាងមុខនេះ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយថា គេមិន អាចធ្វើតាមការទាមទាររបស់អ្នកទោសបានទេ។ លោក សុខ ឥសានមិនមានការវាយប្រហារ មក លើលោកកឹម សុខា និងបក្សប្រឆាំងខ្លាំងៗ ដូចមុនៗទៀតទេ។
ការបន្ទន់ឥរិយាបទរបស់គណបក្សកាន់អំណាចនាពេលនេះ ត្រូវបានក្រុមមន្ត្រីនៅទីស្នាក់ការ កណ្តាល នៃគណបក្សប្រជាជនកម្ពុជា (គ-៨៥) ក្បែរវិមានចំការមន បង្ហើបឲ្យដឹងថា "លោក
ប្រធានបក្ស ហ៊ុន សែន បានចេញបញ្ជាតាមប្រព័ន្ធឡាញ (Line) មិនឲ្យនរណាម្នាក់ប្រតិកម្មផ្តេស ផ្តាស់ ទៅលើបក្សប្រឆាំងទៀតទេ" ជាពិសេសមិនអនុញ្ញាតឲ្យវាយបកនឹងសហភាពសភាអឺរ៉ុប (IPU) នៅពេលនេះទេ គឺរងចាំពិនិត្យតាមដានស្ថានការណ៏តទៀត ថាតើត្រូវវាយបក ឬមួយក៏
សម្របសម្រួលជាមួយបណ្តាប្រទេស១៧៣ នៅក្នុងទ្វីបអឺរ៉ុប ដែលបានថ្កោលទោសនិងដាក់
សម្ពាធយ៉ាងខ្លាំងមកលើរដ្ឋាភិបាលកម្ពុជា នៅក្នុងមហាសន្និបាតនៃសហភាពសភាអឺរ៉ុប (IPU)
នៅប្រទេសរុស្សី ដែលជាមហាមិត្តរបស់រដ្ឋាភិបាលលោក ហ៊ុន សែន តែមិនបានគាំទ្រចំណាត់
ការរបស់លោកហ៊ុន សែនចាប់មេបក្សប្រឆាំងលោក កឹម សុខាដាក់ពន្ធនាគារនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger