Pages - Menu

Sunday, October 8, 2017

lលោកសម រង្ស៊ីដាក់បណ្តាសាលោកហ៊ុន សែនថា អ្នកណាចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិនឹងរលាយខ្លួនឯង


l
លោកសម រង្ស៊ី ពាលសាងផ្នូសកន្លងមក។

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែលកំពុងភៀសខ្លួន នៅក្រៅប្រទេស បានថ្លែង ដាក់បណ្តាស រដ្ឋាភិបាល​ដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន ថា «អ្នកណាចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកនោះនឹងរលាយដោយខ្លួនឯង»
លោក សម រង្ស៊ីបានថ្លែងបែបនេះទៅកាន់ពលរដ្ឋខ្មែរដែលជួបជុំគ្នាក្នុងវត្តរស្មីខេមរារាម ទីក្រុង Mantova ប្រទេស Italy នាថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្ដឹងប្ដឹង ទៅកាន់តុលាការកំពូលសុំឲ្យរំលាយ​គណ​បក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់គណបក្សចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា គឺគណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងគណបក្សទើបបង្កើតថ្មីមួយឈ្មោះ គណបក្សយុវជនកម្ពុជា របស់ឈ្មោះ ពេជ្រ ស្រស់។
លោក សម រង្ស៊ី បានលើកឡើងយ៉ាងខ្លីថា៖ «អ្នកណាចង់រំលាយគណបក្សសង្គ្រោះជាតិ អ្នកនោះនឹងរលាយខ្លួនឯង»
អតីតប្រធានគណបក្សប្រឆាំងរូបនោះបន្តថារដ្ឋាភិបាលប្រកាសថារៀបចំការបោះឆ្នោត តែរំលាយគណបក្ស​សង្គ្រោះ​ជាតិ នោះលទ្ធផលនៃការឈ្នះឆ្នោតនឹងគ្មានន័យដោយសារ មិនមានការទទួលស្គាល់ពីសហគមន៍​អន្តរជាតិ​។
កាលពីថ្ងៃទី ៦ ខែតុលាក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បី​សុំ រំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួន ទៀត ដែលក្រសួងចោទថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជាមួយ បរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍​ពណ៌​ប្រ​​ឆាំង​រដ្ឋាភិបាល ដោយថា បានជ្រកក្រោមពាក្យ ស្លោក នយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដើម្បីបំផុសបំផុល ឲ្យ​ប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល បច្ចុប្បន្ន។
ជាមួយគ្នានោះដែរអង្គការអន្តរជាតិចំនួនពីរ គឺអង្គការ Global Witness និងអង្គការ Human Rights Watch បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ភ្លាមៗ ថ្កោលទោសរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន ដោយថាការប៉ុន​ប៉ង​​រំលាយគណបក្សសង្រ្គោះជាតិ ជាការសម្លាប់ប្រជាធិបតេយ្យ និងផ្លាស់ ប្ដូរកម្ពុជា ទៅកាន់របបផ្ដាច់ការ។
តែរហូតមកដល់ថ្ងៃ អាទិត្យនេះ លោកហ៊ុន សែននិងមន្ត្រីក្រោមឱវាទរបស់លោក មិនទាន់ឆ្លើយ តបនឹងរបាយការណ៏របស់អង្គការទាំងពីរនេះនៅឡើយទេ៕

No comments:

Post a Comment