លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបញ្ជាក់ថា បក្សប្រឆាំងនិងអាយ៉ងបរទេសរបស់
ពួកគេ ហក់បានតែប្រវែងនេះប៉ុណ្ណោះ។
ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែនអះអអាងថាលោក នាយករដ្ឋមន្ត្រី ហ៊ុន
សែនដែពួកគេគោរពជាងព្រះនៅក្នុងវត្តនិងព្រះមហាក្សត្រផងនោះ មិន
ញញើញនឹងការរិះគន់ឬថ្កោលទោសរបស់អង្គការជាតិនិងអន្តរជាតិជាពិសេសអង្គការអន្តរជាតិ Global
Witness និង Human Rights Watch នោះទេ
ដោយលោកហ៊ុន សែនបានប្រាប់ក្រុមមន្ត្រីរបស់លោកថា ពួកគេធ្វើសេចក្តីថ្លែងការណ៏ថ្កោលទោសរដ្ឋាភិបាលរបស់លោក
គឺដើម្បីបាន
ជំនួយ បន្ថែមទៀតតែប៉ុណ្ណោះ។
ចំណែកក្រុមមន្ត្រីបក្សកាន់អំណាចដទៃៗទៀត
ដូចជាលោកសុខ ឥសាន
អ្នកនាំពាក្យអះអាងថាគណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងបណ្ដឹងរបស់រដ្ឋាភិបាល
ទៅតុលាការកំពូលសុំឲ្យរំលាយគណបក្សនេះចោល បាននិយាយចំអកថា
គណបក្សប្រឆាំងជួបបញ្ហាដូចសព្វថ្ងៃនេះ ព្រោះតែ លោក សម រង្ស៊ី និងលោក កឹម
សុខាសាងទោសកំហុសរបស់ខ្លួនទេ។ លោកហ៊ុន សែនក៏
វាស់ កំពស់ឲ្យបក្សប្រឆាំងនិងក្រុមបរទេសរបស់ខ្លួនលោកជាស្រេច ដែលកំពស់នោះមិនអាចចូល
ដល់គម្រោងយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចបានឡើយ។
លោក សុខ ឥសាន ដែលគេស្គាល់ថា
ជាមន្ត្រីបក្សកាន់អំណាចពូកែហែកគេរ្តិ៍គណបក្សប្រឆាំង
សូម្បីតែកូនលោកស្រី២នាក់របស់លោក កឹម សុខាក៏មិនឲ្យរួចខ្លួនដែរនោះ បានចោទប្រកាន់ថា
គណបក្សសង្គ្រោះជាតិទទួលផលមិនល្អដូចសព្វថ្ងៃ ព្រោះគណបក្សនេះគ្មានកម្មវិធីនយោបាយ
និងគ្មានគោលការណ៍ច្បាស់លាស់ ចាំតែធ្វើតាមការគូសវាសចង្អុលបង្ហាញពីបរទេស។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ
បានសរសេរនៅបណ្ដាញទំនាក់ទំនងសង្គម លើ តេឡេក្រាម
(Telegram) របស់លោកថ្ងៃទី០៨ ខែតុលា ថា លោក សម រង្សី នៅសុខៗស្រាបតែលាចេញពីតំណែងប្រធានគណបក្សដោយខ្លួនឯង។
ចំណែក លោក កឹម សុខា នៅមិននៅបានលាតត្រដាងគ្មានលាក់លៀម បានទទួលការចាត់តាំងរបស់បរទេសឲ្យប្រព្រឹត្តអំពើក្បត់ជាតិ
តាមផែនការយុទ្ធសាស្ត្រ យុទ្ធវិធីដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល។
លោក សុខ ឥសាន ថែមទាំងហ៊ាននិយាយមុនតុលាការសម្រេចថា
ទោសលោក កឹម សុខា ជាទោសព្រហ្មទណ្ឌក្បត់ជាតិ ជាបទឧក្រិដ្ឋធ្ងន់ ដោយមានស្ថានទម្ងន់ទោសពី១៥
- ៣០ ឆ្នាំរហូតអស់មួយជីវិតផង។ លោកព្រមានទៀតថា ករណីលោក កឹម
សុខា នេះបើពីមុននឹងត្រូវបាញ់សម្លាប់ចោលដោយចងផ្អោបសសរ ហើយបាញ់ដោយក្រុមប្រដាប់អាវុធ
១២នាក់ ដាក់ជា ២ជួរ ជួរមុខអង្គុយលត់ជង្គង់៦នាក់។ ជួរទីពីរ
ឈរត្រង់៦នាក់។ ក្រោយបាញ់ហើយ មេក្រុមទៅចាប់បួងសក់ បាញ់ថែម១គ្រាប់ទៀត
ចំក្បាល ជាកិច្ចបង្ហើយចុងក្រោយ។
ការប្រើពាក្យសំដីខ្លាំងបែបហិង្សារបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដូចនេះ
ខណៈដែលក្រុមមេធាវីជើងខ្លាំង របស់ក្រសួងមហាផ្ទៃ៥រូបបានដាក់ពាក្យទៅតុលាការកំពូល
សុំរំលាយគណបក្សសង្គ្រោះជាតិចោល តាមសំណើគណបក្សតូចពីរដែលគ្មានសំឡេងនៅក្នុងរដ្ឋសភា។
ប៉ុន្តែ ប្រធានក្រុមតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោក ស៊ុន ឆ័យ ធ្លាប់ឆ្លើយតបទៅលោក សុខ ឥសាន ថាគួរប្រើពាក្យសំដីឲ្យថ្លៃថ្នូរ
និងគោរពសិទ្ធិមនុស្ស។ លោកថា ការចោទប្រកាន់មុនតុលាការសម្រេចក្ដី ជាការបំពានច្បាប់។
ចំណែក នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី
របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ
(Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្មីៗនេះបាននិយាយថា មនុស្សនៅក្បែរលោក ហ៊ុន សែន ខ្វះការយល់ដឹង
និងមានសម្ដីសំដៅបែបមនុស្សល្ងង់ខ្លៅ។
រីឯអតីតប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី បាននិយាយថា អ្នកដែលចង់រំលាយគណបក្សសង្គ្រោះជាតិ អ្នកនោះនឹងរលាយខ្លួនឯង។
លោក សម រង្ស៊ី និយាយទៅកាន់លោក ហ៊ុន សែន ដោយមិនបញ្ចេញឈ្មោះថា បើការបោះឆ្នោតមួយដែលកើតឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សមួយចំណោមពីរមានសំឡេងនៅក្នុងសភានោះ គ្មានអន្តរជាតិណាទទួលស្គាល់លទ្ធផលនេះទេ
ហើយបើគ្មានការបោះឆ្នោតរឹតតែធ្វើឲ្យរដ្ឋាភិបាលរងគ្រោះដូចគណបក្សសង្គ្រោះជាតិដែរ។
នាយកអង្គការលើកលែងទោសអន្តរជាតិ
ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក ហ្យេម ហ្គូម៉េ
(James Gomez) បានលើកឡើងថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល
ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ គឺបង្ហាញយ៉ាងច្បាស់អំពីទង្វើក្ដោបក្ដាប់អំណាចដោយឥតលាក់លៀមរបស់លោក
ហ៊ុន សែន និងការបង្កើនសកម្មភាពបង្ក្រាបគ្រប់បែបយ៉ាង
របស់អាជ្ញាធរមានសមត្ថកិច្ច។
លោក James
Gomez បន្តថា ប្រទេសធំៗដែលជាម្ចាស់ជំនួយ ត្រូវដាក់គំនាប
ដល់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់
នូវការធ្វើទុក្ខបុកម្នេញដល់ក្រុមប្រឆាំង និងត្រូវគោរពសិទ្ធិសេរីភាព
ក្នុងការបញ្ចេញមតិ។
ក៏ប៉ុន្តែក្រុមមន្ត្រីគណបក្សកាន់អំណាចប្រចាំការនៅ
គ-៨៥ នៃទីស្នាក់ការកណ្តាលរបស់គណ
បក្សកាន់អំណាចពោលថា អង្គការបរទេសទាំងនោះ ស្គាល់គណបក្សគណបក្សប្រជាជនកម្ពុជា
តិចពេកហើយៗពួកគេគួរតែបញ្ឈប់ធ្វើការចោទប្រកាន់មកលើគណបក្សកាន់អំណាចទាំងកំរោល
បែបនេះ
ដែលនាំបក្សប្រឆាំងរងនូវដំបងកាន់តែធ្ងន់ថែមទៀត។ រដ្ឋាភិបាលកំពុងតែវែកមុខរក
អង្គការបរទេសណាខ្លះ និងកាសែតបរទេសណាខ្លះ
នៅពីក្រោយគណបក្សប្រឆាំងនៅកម្ពុជា នេះ៕
No comments:
Post a Comment