Pages - Menu

Saturday, October 7, 2017

លោកហ៊ុន ម៉ានិតត្រូវបានព្រះមហាក្សត្រតែងតាំងឲ្យពាក់ ផ្កាយ៣តាមសំណើរដ្ឋាភិបាល

លោកហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកហ៊ុន សែន ត្រូវបានព្រះមហាក្សត្រតែងតាំង
ជាឧត្តមសេនីយ៏ផ្កាយ៣ហើយ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត កូនប្រុសទី២ របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនត្រូវបាន ព្រះមហាក្សត្រតែងតាំងជាឧត្តមសេនីយ៍ឯក (ផ្កាយ៣) ក្នុងជួរកងយោធពលខេមរះភូមិន្ទកម្ពុជា។
ក្រៅពីលោកហ៊ុន ម៉ានិត ព្រះមហាក្សត្រក៏ទ្រង់តែងតាំង មន្រ្តីកងកម្លាំងប្រដាប់អាវុធចំនួន​៣០រូប​ផ្សេងទៀត​ ដោយតម្លើង​ដំណែង​ចាប់​ពីឧត្តមសេនីយ៍ត្រី (ផ្កាយ១)  ដល់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) និង​ដំណែងផ្សេងៗទៀតថងដែរ ។
ក្នុងព្រះរាជក្រឹត្យពីរផ្សេងគ្នាចុះថ្ងៃទី​០៦ ខែ តុលា ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តសីហមុនី ដែលព្រះរាជក្រឹត្យមួយបានដំឡើងឋានន្តរស័ក្តិ ​ដល់កូនលោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ានិតជា​នាយ​​ទាហាន​ថ្នាក់​ឧត្តម​សេនី​យ៍ឯក(ផ្កាយ៣)។ ក្នុងព្រះរាជក្រឹត្យដដែលក៏តម្លើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ ៣) ឧត្តមសេនីយ៍ទោ (ផ្កាយ ២) និង​ ឧត្តមសេនីយ៍ត្រី (ផ្កាយ ១)​ដល់នាយ​ទាហាន​​ថ្នាក់ឧត្តម​សេនី​យ៍ និង​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពលខេមរ​ភូមិន្ទ​​​ចំនួន២៧​នាក់​ទៀត។
ក្នុងព្រះរាជក្រឹត្យមួយទៀត ព្រះមហាក្សត្រទ្រង់ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ដល់ ​នាយ​នគរ​បាលថ្នាក់​ឧត្តមសេនីយ៍ក្រប​ខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន ៣រូប មានលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ, លោកឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ និងលោក ឧត្តមសេនីយ៍ ឯក ហ៊ឹម យ៉ានផងដែរ។
បច្ចុប្បន្នលោក ទូច ណារ៉ុថ ជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ចំណែកលោក ម៉ក់ ជីតូ ជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារគ្រឿងញៀន និង លោក ហ៊ឹម យ៉ាន​ជាអគ្គស្នងការរង​នគរ​បាលជាតិផ្នែកនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ។
ភ្លាមៗនេះដែរ មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំការនៅស្នាក់ការកណ្តាល នាសង្កាត់ចាក់អង្រែលើ មិនមានប្រតិកម្មអ្វីចំពោះការតែងតាំងនាយទាហាននិងនាយនគរបាលជាតិ ក្នុងខណះស្ថាន ការណ៏នយោាបយកំពុងតានតឹង ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកំពុងគាបសង្កត់ គណបក្សប្រឆាំងដ៏ធំនេះ ទាំងផ្លូវតុលាការនិងផ្លូវយោធា គឺចាប់វ៉ៃខ្នោះលោកកឹម សុខាទាំង កណ្តាលអធ្រត្រ ដែលគ្មាននរណាម្នាក់នឹងស្មានដល់ថ្នាក់នេះទេ៕

No comments:

Post a Comment