លោកកឹម សុខានៅពេលត្រូវបានលផ០កហ៊ុន សែនចាប់វ៉ៃខ្នោះ ទាំងយប់កាល
ពីថ្ងៃ ទី ៣ កញ្ញា កន្លងមក។
ក្រុមប្រជាបលរដ្ឋដែលនិយមផឹកកាហ្វេហើយធ្វើការវិភាគបញ្ហានយោបាយ នៅរាជធានីភ្នំពេញ មានការខឹងសម្បាយ៉ាងខ្លាំងនឹងក្រុមលោកកឹម សុខាដែលមានវត្តមាននៅក្នុងប្រទេសហើយ ក្បត់គណបក្សនិងថ្នាក់ដឹកនាំរបស់ខ្លួន កំពុងរស់នៅនីរទេសខ្លួននៅក្រៅប្រទេសនោះ គឺពួក អ្នកវិភាគនយោបាយតាមហាងកាហ្វេទាំងនោះ ភាគច្រើនបន់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនផ្តន្ទាទោសលោកកឹម សុខាឲ្យបានធ្ងន់ធ្ងរ ទៅតាមទោសនៃអំពើក្បត់ជាតិនិងក្បត់បក្សខ្លួន ឯង។
ពួកគេបានវិភាគថា លោកកឹម សុខាថោកទោបណាស់ គឺសុខចិត្តក្បត់បក្សនិងក្រុមមន្ត្រីគណបក្ស សង្គ្រោះជាតិដែលស្មោះនឹងលោក សម រង្ស៊ី ដូចជាលោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង បក្ខពួករបស់លោកសម រង្ស៊ីដទៃៗទៀត ដើម្បីធ្វ់ើយ៉ាងណា ឲ្យតែក្រុមលោកសម រង្ស៊ីរលាយ ពី ឆាកនោយបាយខ្មែរ តាមការចង់បានរបស់លោកហ៊ុន សែន ដែលបានទិញពួកក្រុមមន្ត្រីស្មោះ នឹងលោកកឹម សុខាអស់ហើយ។
អ្នកវិភាគនយោបាយតាមតុកាហ្វេម្នាក់ នៅម្តុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួល គោក រាជធានីភ្នំពេញបានខឹងសម្បានឹងក្រុមមន្ត្រី របស់លោកកឹម សុខាដូចជាលោក ប៉ុល ហំម លោក ម៉ៅ មុន្នីវណ្ណ និងលោក អូ ច័ន្ទឬទ្ធិយ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានថា ក្រុមនេះបានក្បត់នឹង ក្រុមលោក សម រង្ស៊ីរួចមកនោះ។
ការបន់ស្រន់ឲ្យលោក ហ៊ុន សែនដាក់ទោសលោកកឹម សុខាឲ្យធ្ងន់ធ្ងរបែបនេះ បន្ទាប់ពីពួកគេបាន ទទួលដំណឹងថា តុលាការភ្នំពេញគ្រោងសួរចម្លើយមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំរូបនេះ ជាថ្មីម្ដងទៀតនៅជិតចុងខែនេះ។ នេះដោយយោងតាមលិខិតអញ្ចើញ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើទៅកាន់ក្រុមមេធាវីការពារក្ដីឲ្យមេបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងមកនេះ។
យោងតាមលិខិតដដែលនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងត្រូវបានចៅ ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សួរចម្លើយជាថ្មីនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅឯពន្ធ នាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំតែម្ដង។
លោក សំ សុគង់ មេធាវីការពារក្ដីមួយរូបឲ្យលោក កឹម សុខា អះអាងនៅថ្ងៃនេះថា មេធាវីទាំងប្រាំ បីនាក់នឹងចូលរួមការសួរចម្លើយនេះដែរ។ លោកបន្តថា ក្រុមមេធាវីនឹងរង់ចាំនៅពេលសាក សួរចម្លើយនៅថ្ងៃ២៤ វិច្ឆិកាខាងមុខរួច ទើបប្រជុំគ្នាជាផ្លូវការដើម្បីសម្រេចការងារបន្តទៀត។
មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ជាយដែនវៀតណាម កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ» និងឃុបឃិតជាមួយជនបរទេស ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកហ៊ុន សែន។
រដ្ឋាភិបាលអះអាងថា ការចាប់ខ្លួនលោក កឹម សុខា គឺជាវិធានការច្បាប់។ ប៉ុន្តែ សហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានហៅការចាប់ខ្លួននេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះលែងជាបន្ទាន់ ដោយថា ដើម្បីឲ្យដំណើរការបោះឆ្នោតខាងមុខ មានភាព ត្រឹមត្រូវ សេរី និងយុត្តិធម៌។
ប៉ុន្តែរហូតមកដល់ថ្ងៃនេះ លោកហ៊ុន សែននៅតែព្រងើយកន្តើយនឹងការព្រមានទាំងឡាយនោះ ដដែល៕
ក្រុមមន្ត្រីរបស់លោកកឹម សុខដែលក្បត់ក្រុមលោកសម រង្ស៊ី នៅក្រៅប្រទេស។

No comments:
Post a Comment