ទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧។
ក្នុងសេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ នាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈ ពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែវិច្ឆិកា ចំពេលតុលាការ នឹងបើកសវនាការលើសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
សេចក្តីជូនដំណឹងនោះឲ្យដឹងថា ក្រសួងមហាផ្ទៃ បញ្ជាឲ្យ កម្លាំងនគរបាលប្រមូលផ្ដុំ ត្រៀមអនុវត្ត តាមបទបញ្ជា ក្នុងករណីចាំបាច់ ហើយក្រុមប្រចាំការ ត្រូវតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋាន ត្រៀម ប្រយុទ្ធ និងត្រូវធ្វើរបាយការណ៍ស្ដីពីសភាពការណ៍នានា ជូនទៅនាយកដ្ឋានកណ្ដាលសណ្ដាប់ ធ្នាប់សាធារណៈ។
តាមការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនការ តាម បណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ករណីនេះ គណបក្ស សង្គ្រោះជាតិ ថា ខ្លួនមិនដាក់ឯកសារតតាំងក្តីនៅតុលាការនោះទេ ដោយថា នេះជារឿង នយោបាយ និងចាំដោះស្រាយតាមផ្លូវនយោបាយវិញ។
សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចខាងលោកសេរី បានថ្កោលទោសជា បន្ត បន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ង រំលាយគណបក្សនេះ ហើយពួកគេព្រមាន ពីហានិភ័យនានា នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល លោកហ៊ុន សែន ជាញឹកញ៉ាប់ ហៅសកម្មភាពទាំងនោះ គឺគ្រាន់ជាការអនុវត្តច្បាប់តែប៉ុណ្ណោះ ហើយថែមទាំងធ្វើការវាយបកទៅការរិះគន់របស់បរទេសទាំងឡាយថាជា “ការព្រមានខ្យល់” ។ នេះជាឆ្លើយតបរបស់លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ ទី ៩ វិច្ឆិកា ដែលជាថ្ងៃ ឱសានវាទរបស់ព្រឹទ្ធសមាជិកអាមេរិកលោក ថេត គ្រូស ដែលទាមទារ ឲ្យដោះ លែងលោកកឹម សុខាមេបក្សប្រឆាំងកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង៕

0 comments:
Post a Comment