លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃពុធនេះ បន្តប្រកាសថាគណបក្សសង្គ្រោះជាតិនឹងពិត
ជា ត្រូវរំលាយចោល បើអ្នកណាម្នាក់មិនជឿ លោកនឹងបបួលអ្នកទាំងនោះមកភ្នាល់គ្នាជាមួយ
រូប លោក ដោយថាលោកនឹងស៊ីសងគ្នា ១សងត្រលប់វិញ១០០ បើលោកមិនរំលាយ គណបក្ស ប្រឆាំងនេះចោលទេនោះ។
លោកហ៊ុន សែនប្រកាសក្តែងៗបែបនេះ ខណះតុលាការកំពូលនឹងបើកសវនាការលើករណី រំលាយគណបក្សនេះ នៅថ្ងៃទី១៦ ខែ វិច្ឆិកាខាងមុខនេះ។
នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការនីនៅតំបន់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃ ពុធនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងថា អ្នកនៅតាមហាងកាហ្វេកំពុងតែភ្នាល់គ្នា ករណី រំលាយគណបក្សសង្គ្រោះជាតិ។ លោកបន្តថា លោកហ៊ានភ្នាល់គ្នា ១សងវិញ១០០ បើសិនជា មិនរំលាយ (បក្សប្រឆាំង) ឲ្យទៅយកលុយពីលោក។
នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការ តាមបណ្តឹងរបស់ក្រសួង មហាផ្ទៃដែលប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ជុំវិញករណីនេះ គណបក្សសង្គ្រោះជាតិមិនបានដាក់ឯកសារតតាំងក្តីនៅតុលាការនោះទេ ដោយបញ្ជាក់ថា នេះជារឿងនយោបាយ ចាំ ដោះស្រាយតាមផ្លូវនយោបាយ។
ចំណែកលោក ប៉ុល ហំមអនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្នុងប្រទេសវិញ ហាក់បីដូចជាមិនតតាំងនឹងផែនរំលាយគណបក្សខ្លួនចោលទេ ដោយលោកថ្លែងថា លោករងចាំ តែថ្ងៃចូលនិវត្តន៏តែប៉ុណ្ណោះ។ ក៏ប៉ុន្តែបើតាមប្រភពពីមន្ត្រីគណបក្សប្រជាជនកម្ពុជាវិញគឺលោក ប៉ុល ហំមបានចុះចូលជាមួយលោកហ៊ុន សែនដោយសម្ងាត់រួចហើយ៕

No comments:
Post a Comment