(មណ្ឌលគិរី)៖ មេឈ្មួញឈើល្បីឈ្មោះ គឺឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីនោះ ត្រូវបានតុលាការខេត្តមួយនេះ សម្រេចចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ។
លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងជា មន្រ្តីអ្នកនាំពាក្យបាន ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ថា លោក ស៊ឹង សំអុល និងបក្ខពួក ត្រូវបានចោទប្រកាន់ ចំនួន ៤បទ ល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុម ហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើតមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹត បន្តឹងច្បាប់ឲ្យបានតឹងរ៉ឹងនិងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃ
ឈើ នៅនឹងកន្លែង តែម្តង។
រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤០គ្រឿង ដែលរកឃើញ នៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញ មកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅ នឹងកន្លែងតែម្តង។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ ជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញមកប្រកាសខ្លាំងៗ ចាត់វិធាន ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត របស់ជនទាំងឡាយណា រួមទាំងអ្នកសារព័ត៌មានផង នោះ ដែលហ៊ានចេញមករារាំងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងតែអនុវត្ត នៅពេលនេះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីចំណាត់ការដ៏ធ្ងន់ធ្ងរ ដោយសារតែជាការទទួលខុសត្រូវ ចំពោះ ប្រទេសជាតិ និងប្រជាជន ក្រោមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល បុរសខ្លាំង ហ៊ុន សែន។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់អំពីប្រតិបត្តិការបាញ់កម្ទេចចោល ចំពោះជនល្មើស និងឧក្រិដ្ឋជនព្រៃឈើ ដែលមានអាវុធក្នុងដៃ ហើយបាញ់ប្រហារមកលើកងកម្លាំងសមត្ថកិច្ច ក្នុង ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ៕

0 comments:
Post a Comment