លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ
បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តក្រចេះ អាវុធហត្ថស្នាក់ការសន្តិសុខ ៧០៧ កម្លាំងអាវុធហត្ថស្រុកស្នួល
និងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែកក្ដដា បានរុករកប្រទះឃើញរថយន្ដបាកុង
សម្រាប់ស្ទួចឈើចំនួន ២គ្រឿង របស់ក្រុមឈ្មួញ ដែលលាក់ទុក ក្នុងចំការ
ស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅភូមិជ្រោះជ្រៅ ពោធិសាល ឃុំក្រញ៉ូង សែនជ័យ តែឥឡូវនេះ ត្រូវបានដុតបំផ្លាញចោលចប់សព្វគ្រប់ហើយ។
កាលពីម្សិលមិញ
រថយន្តដឹកឈើ២គ្រឿងដែលដឹកឈើ ក៏ត្រូវបានបង្ក្រាប និងដុតបំផ្លាញចោល ផងដែរ ក្រោយពីកម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍
សៅ សុខា ប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ
ចុះបង្ក្រាបនៅខេត្តមណ្ឌលគិរី ដែលបានចាប់ខ្លួនឧកញ៉ា សឹង សំអុលនិងបក្ខពួក៣ នាក់ទៀត៕Home » បរិស្ថាននិងព្រៃឈេី » កម្លាំងអាវុធហត្ថចាប់រថយន្ដដឹកឈើ ២គ្រឿងទៀតនៅស្រុក ស្នួល ខេត្តក្រចេះដែលជាទឹកដី របស់មេឈ្មួញគង់ ក្រឹង!
Friday, July 12, 2019
កម្លាំងអាវុធហត្ថចាប់រថយន្ដដឹកឈើ ២គ្រឿងទៀតនៅស្រុក ស្នួល ខេត្តក្រចេះដែលជាទឹកដី របស់មេឈ្មួញគង់ ក្រឹង!
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment