សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, July 14, 2019

កងរាជអាវុធហត្ថហៅមន្ដ្រីជំនាញ៥នាក់ នៅខេត្តមណ្ឌលគិរី យកទៅសួរនាំពាក់ព័ន្ធបទល្មើស ព្រៃឈើ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(មណ្ឌលគិរី)៖ មន្ដ្រីជំនាញចំនួន ៥នាក់ ដែលធ្វើការពាក់ព័ន្ធទៅនឹងព្រៃឈើ ត្រូវបានកម្លាំងអាវុធ ហត្ថហៅយកទៅសួរនាំ តាំងពីព្រឹក រហូតមកដល់ត្រឹមវេលាម៉ោងប្រមាណ ០២៖៤០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ។
មន្ដ្រីទាំង ៥នាក់ ដែលត្រូវបានអាវុធហត្ថហៅទៅសួរនាំនោះ ត្រូវបានគេអះអាងថា មានការជាប់ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួន ឈ្មួញឈើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន ក្នុងស្រុកនៅខេត្ដមណ្ឌលគិរី បានឲ្យដឹងថា មន្ដ្រី ទាំង៥នាក់នោះ ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន៖
*ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន
*ទី៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្
ឋបាលព្រៃឈើ
*ទី៤៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក
*ទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយក ដែនជម្រកសត្វព្រៃភ្នំព្រិច។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានចេញប្រតិបត្តិការ យ៉ាងក្ដៅគគុក ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេចវត្ថុតាងជារថយន្ដ និងដក ហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger