កម្លាំងសមត្ថកិច្ចបាននាំខ្លួន ឧកញ៉ា គង់ ក្រឹង មកឆែកផ្ទះនៅស្រុកស្នួលខណៈកូនប្រសាគាត់ស្ថិត នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត តែចំណាត់ការយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ហើយ បន្ទាប់ពីសួរ នាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រចេះ។
ការសម្រេចឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង បានធ្វើឡើង ពេលដែលក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ដែលជាទីតាំងស្តុកឈើរាប់រយម៉ែត្រគីបសម្រាប់ដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម៕



0 comments:
Post a Comment