សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, August 6, 2019

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធាន ធម្មជាតិកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺពីបទល្មើស ព្រៃឈើ នៅថ្ងៃទី១៥ ខែសីហា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញដីកាមួយកោះហៅឧកញ៉ា គង់ គ្រឹង ដែលជាឈ្មួញឈេីដ៏ល្បីល្បាញប្រចាំស្រុកស្នួល ខេត្តក្រចេះ ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើស ព្រៃឈើ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ ។

តាមលិខិត ដែលចេញដោយ ឧត្តមសេនីយ៍ឯក ហុង វីណុល កាលពីថ្ងៃទី០២ ខែសីហា ហើយ ដែលទើបធ្លាយមកដល់ដៃអ្នកកាសែត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញថា ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងដែរ។
ការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរ បស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរ ការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាល ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើនៅកម្ពុជា។
កាលដើមខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិនេះ បានបើកប្រតិបត្តិការក្តៅក្នុងការបង្ក្រាប បទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេស។ ក្នុងនោះឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើល្បី ឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបាន តុលាការចោទប្រកាន់ដាក់ពន្ធនាគារផងដែរ។ តែចំពោះឧកញ៉ា គង់ ក្រឹងមិនទាន់ដឹងពីវាសនា នៅឡេីយទេ ខណះបុគ្គលនេះក៏មេឈ្មួញបំផ្លាញព្រៃឈេីដ៏មហន្តរាយនៅបណ្តាខេត្តភាគឦសាន ប្រទេសកម្ពុជាផងដែរ៕











0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger