Home
»
បរិស្ថាននិងព្រៃឈេី
» ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ខំឲ្យពលរដ្ឋរាប់រយ គ្រួសារជម្លៀងចេញពី លំនៅដ្ឋាន!
ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ខំឲ្យពលរដ្ឋរាប់រយ គ្រួសារជម្លៀងចេញពី លំនៅដ្ឋាន!
(ព្រះសីហនុ)៖ ទឹកជំនន់ដែលបណ្ដាលមកពីទឹកភ្លៀង កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅខេត្ត ព្រះសីហនុ ជាពិសេសនៅក្រុងព្រះសីហនុ និងតាមឃុំមួយចំនួនរបស់ស្រុកព្រៃនប់ ទាំងតាមផ្លូវ ជាតិ លេខ៣ និងផ្លូវជាតិលេខ៤ នៅថ្ងៃនេះ។
រហូតមកដល់រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បាននិងកំពុងជួយជម្លៀសប្រជាពលរដ្ឋ ចាកចេញពីលំនៅឋានរបស់ពួកគាត់ ឆ្ពោះទៅកាន់ទីទួល មានសុវត្ថិភាពដែលនៅក្បែរនោះ។
សម្រាប់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅមុខតំបន់សេដ្ឋកិច្ច ពិសេសជេចៀន ឃុំជើងគោ ត្រូវ បានអាជ្ញាធរ និងសមត្ថកិច្ចជួយសង្គ្រោះ និងជម្លៀសទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព ហើយ។
បើតាមលោកឧត្តមសេនីយ៍ ដែលបានទទួលរបាយការណ៍ពីអធិការស្រុក
បានបញ្ជាក់ថា នៅឃុំ តានៃ ក៏កំពុងរងការជន់លិច យ៉ាងខ្លាំង ខណៈដែលឃុំទឹកល្អក់
និងឃុំទឹកថ្លា តាមបណ្ដោយផ្លូវជាតិ លេខ៣ ក៏កំពុងប្រឈមការជន់លិចដែរ
ប៉ុន្ដែកម្លាំងអន្ដរាគមន៍នៅប្រចាំការទីនោះ ដើម្បីឃ្លាំមើល និងត្រៀមជួយសង្គ្រោះនៅពេលស្ថានភាពធ្ងន់ធ្ងរ។
អភិបាលស្រុកព្រៃនប់ លោក ស កក្កដា បានបញ្ជាក់បន្ថែម នៅរសៀលថ្ងៃនេះថា បញ្ហាដែល ប្រឈមខ្លាំងនៅពេលនេះ គឺឃុំជើងគោ និងឃុំតានៃ ក្នុងចំណោមឃុំទាំង១៥ របស់ស្រុកព្រៃនប់។ បើតាមអភិបាលស្រុក ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បានជម្លៀសពួកគាត់ចេញពី ផ្ទះមកកាន់ផ្លូវជាតិ ទីទួលមាន សុវត្ថិភាពមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ដោយឡែកស្ថានការណ៍នៅក្រុងព្រះសីហនុវិញ អភិបាលខេត្ត លោក គួច ចំរើន បាននិងកំពុង ដឹកនាំមន្ដ្រីជំនាញចុះពិនិត្យជាក់ ស្ដែងនៅកន្លែងលិច ដោយជួយអន្ដរាគមន៍ប្រជាពលរដ្ឋ និងរក វិធានការដោះស្រាយបញ្ជាទឹកលិចនេះ។ ហើយសម្រាប់ប្រតិបត្តិការសង្គ្រោះ កម្លាំងសមត្ថកិច្ច ទាំងអស់នៅទូទាំងខេត្ត បានចេញមកជាបន្ដបន្ទាប់ដើម្បីដោះស្រាយ គ្រោះធម្មជាតិមួយនេះ។
នៅរសៀលនេះផងដែរ អាជ្ញាធរក៏បានបិទផ្លូវជាតិលេខ៤ ត្រង់ចំណុចស្រុកព្រៃនប់នេះផងដែរ៕

0 comments:
Post a Comment