(ក្រចេះ)៖ នាយឧត្តមសេនីយ៏ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ នៅ ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ហើយ បន្ទាប់ពីសួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ព្រៃឈើ ដ៏មហន្តរាយ នៅស្រុក ស្នួល ខេត្តក្រចេះ។
នៅពេលនេះ មេឈ្មួញ គង់ ក្រឹង និងកូនប្រសារជាខ្មែរឥស្លាមនោះ
កំពុងត្រូវបានឃុំខ្លួននៅក្នុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ
ដោយមិនទាន់បញ្ជូនទៅតុលាការនៅឡើយទេ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី
អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ
បានបញ្ជាក់ យ៉ាងដូច្នេះថា៖ «ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស
និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ
បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ
ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត»។
លោកអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ
ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើប អង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា
បានចូលរួមក្នុងបទល្មើស។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា
ឆ្នាំ២០១៩នេះ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទ ល្មើសព្រៃឈើ
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
ឧកញ៉ា គង់ គ្រឹង
មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោង
សិប្បកម្ម ម៉ាត់ ណាស៊ាត
បានចូលបំភ្លឺតាមពេលវេលាកំណត់ និងនាំឯកសារពាក់ព័ន្ធទៅជាមួយ ផងផងដែរ។
សូមជំរាបផងដែរថាគណៈកម្មការជាតិដើម្បីទប់ស្កាត់
និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែល ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ត្រូវ បង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦
ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុង ការបង្ក្រាបបទល្មើសព្រៃឈើនៅ
ទូទាំងប្រទេស។
ជាលទ្ធផល លោក ផ្កាយ៤ សៅ សុខានិង
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានឃាត់ខ្លួន
ឧកញ៉ា សឹង សំអុល និងបក្ខពួក៣នាក់ កាលពីថ្ងៃ ទី ៩ កក្កដា ហើយ នៅថ្ងៃ ទី ១៥ សីហានេះ ក៏បានឃាត់ខ្លួន
ឧកញ៉ា គង់ ក្រឹង និង កូន ប្រសារប្រុសម្នាក់ ឃុំខ្លួនទៀត៕


0 comments:
Post a Comment