(ក្រចេះ) លោក ផ្កាយ៤ សៅ សុខា
មេប៉េអឹមលើផ្ទៃប្រទេស នៅតែមិនហ៊ានជាមួយ លោក
ស័ក្ក៥ គង់ ក្រឹង
មន្ត្រីយោធាខេត្តក្រចេះផង និងជាឧកញ៉ា មេឈ្មួញឈើផង។ ការញញើតរបស់លោក
ផ្កាយ៤ សៅ សុខានេះ ស្តែងឲ្យឃើញ នៅពេល គណៈកម្មាធិការជាតិទប់ ស្កាត់
និងបង្ក្រាបបទល្មើស ព្រៃឈើ បានចុះ ពិនិត្យទីតាំងស្តុកឈើរបស់ឧកញ៉ា គង់ ក្រឹង
ឋិតនៅ ស្រុកស្នូល ខេត្តក្រចេះ ជាប់ព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃចន្ទ ទី៥
សីហា។ ក៏ប៉ុន្តែ សមត្ថកិច្ច មិនទាន់ហ៊ានចាប់ខ្លួនលោក គង់ ក្រឹង នៅឡើយទេ
ដោយកំពុងស៊ើបអង្កេតបន្ត។
ក៏ប៉ុន្តែកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានចេញដីកាកោះហៅឧកញ៉ារកស៊ីឈេីដ៏ល្បីរូបនេះទៅ
បង្ហាញខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃ ទី ១៥ សីហាខាងមុខ នេះ។ តែ លោក ស័ក្ក៥ គង់ ក្រឹងនៅតែមិនព្រឺរោមឡើយ ហើយលោក ក៏មិនបានចេញមកទទួលដីកាកោះ ហៅរបស់មេរងប៉េអឹម លើផ្ទៃប្រទេសដោយផ្ទាល់ដែរ។
អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ លោក អេង ហ៊ី ឲ្យដឹងថា មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានចុះពិនិត្យទីតាំងស្តុក ឈើ ខ្នាតធំ របស់លោក គង់ ក្រឹង ក្នុងស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ សីហា។ ក៏ប៉ុន្តែ លោកថា សមត្ថកិច្ចមិនទាន់ចាប់ ខ្លួនឧកញ៉ារកស៊ីឈើដ៏ល្បីល្បាញរូបនេះនៅឡើយទេ ដោយរង់ចាំ លទ្ធផលនៃការស៊ើបអង្កេតបន្ថែម។ លោកបដិសេធ ផ្តល់ព័ត៌មាន លម្អិតពីលទ្ធផលចុះត្រួតពិនិត្យ និងចំនួនជនសង្ស័យដែលត្រូវ បានចាប់ខ្លួន។
លោកបន្តថា៖ «យើងកំពុងដើរត្រួតពិនិត្យមើល ទីតាំងមួយចំនួន នៅក្នុងខេត្តត្បូងឃ្មុំផង និងខេត្ត ក្រចេះផង។ នៅខេត្តត្បូងឃ្មុំយើងមើលទៅ មេមត់ផ្សេងៗ ហើយ ក្រចេះយើង កំពុងមើលទៅ ស្នួល។ យើងកំពុងធ្វើការ ដូច្នេះយើងអត់អាចផ្សាយ ព័ត៌មានបានទេ។ អរគុណណា ! កំពុង ធ្វើការ»។
ឧកញ៉ា គង់ ក្រឹង ត្រូវបានក្រុមសកម្មជនបរិស្ថាន និងអង្គការ សង្គមស៊ីវិលចោទប្រកាន់ថា ជាមេ ខ្លោងរត់ពន្ធឈើដ៏ល្បីល្បាញ ជាច្រើនឆ្នាំមកហើយ។ ឧកញ៉ារូបនេះបាន ប្រមូលទិញឈើពីក្រុម កម្មករ និងប្រជាពលរដ្ឋគ្រប់តំបន់នៅខេត្តភាគឦសាន ដែលដឹក ជញ្ជូនតាមម៉ូតូ រថយន្ត និងគោ យន្តជាដើមមកស្តុកទុកក្នុងដេប៉ូ និងផ្ទះរបស់លោកក្នុងស្រុកស្នួល ខេត្តក្រចេះ រួចនាំចេញទៅ លក់នៅប្រទេសវៀតណាម តាមច្រកអន្តរជាតិត្រពាំងស្រែ និងច្រករបៀងដេបី (D3)។
ពួកគេរកឃើញថា ឧកញ៉ា គង់ ក្រឹង បានលួចបើកច្រករបៀងតូចៗ ៣កន្លែងផ្ទាល់ខ្លួន ក្នុងឃុំពីរធ្នូ ឋិតនៅខាងក្រោយបន្ទាយយោធាវរៈព្រំដែនលេខ ២០៤ ក្នុងបំណងរត់ពន្ធឈើឆ្លងដែនខុសច្បាប់ ហើយក្រុមឈ្មួញណា ដែលចង់នាំឈើទៅលក់នៅប្រទេសវៀតណាមបាន ត្រូវបង់លុយ ឲ្យឧកញ៉ារូបនេះ ជាថ្នូរដឹកឈើតាមច្រករបៀងរបស់ គាត់ ដោយគ្មានការរារាំង។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ដែលចុះអង្កេតរឿងនេះ ឲ្យដឹងថា ឧកញ៉ា គង់ ក្រឹង ជា មេឈ្មួញចាំទទួលទិញឈើ ពីពលរដ្ឋគ្រប់តំបន់ មកស្តុកទុកក្នុងឃ្លាំងរបស់ពួកគេ រួចលក់បន្តទៅ ឲ្យថៅកែជនជាតិវៀតណាម។ លោកថា ឧកញ៉ារូបនេះក៏ជាអ្នកកាងឈើឲ្យឈ្មួញផ្សេងទៀតដែរ ដោយតម្រូវឲ្យអ្នកដឹកឈើត្រូវបង់លុយឲ្យគាត់ ដើម្បីសូកប៉ាន់សមត្ថកិច្ចពាក់ព័ន្ធ ជាថ្នូរដឹកឈើទៅ លក់នៅក្រៅប្រទេស។
លោកបន្តថា៖ «អ្នកដែលដឹកឈើចេញទៅលក់នៅវៀតណាម គាត់ជាអ្នកកាងពីខាងក្រោយ ហើយ ពុំមានសមត្ថកិច្ច ឬអាជ្ញាធរណាមកអើពើ និងយាយីទេ ដោយសារតែឈ្មោះឧកញ៉ា គង់ ក្រឹង ម្នាក់ ជាអ្នកចេញលុយសូកទៅលើអាជ្ញាធរហ្នឹងទាំងអស់ ឱ្យតែក្រុមឈ្មួញទាំងអស់នោះបង់លុយ ឲ្យគាត់ គាត់នឹងបើកច្រកឲ្យមានការដឹកជញ្ជូនឈើ ចេញពីប្រទេសកម្ពុជា ទៅប្រទេស វៀតណាម។ តាមច្រករបស់គាត់ គឺគាត់ជាអ្នកទទួលរ៉ាប់រង ជាអ្នករត់ការជាមួយអាជ្ញាធរទាំង អស់»។
សកម្មជនបរិស្ថានរូបនេះអះអាងថា លោកធ្លាប់អង្គុយរាប់រថយន្តយីឌុប ដឹកឈើទៅប្រទេស វៀតណាមនៅចក្រអន្តរជាតិត្រពាំងស្រែក្នុងស្រុកស្នូល និងច្រករបៀងតួចៗ មួយចំនួនទៀត កាលពីនៅអំឡុងឆ្នាំ២០១៦, ២០១៧ និង ២០១៨។ លោកបញ្ជាក់ថា គ្រាន់តែរយៈពេល ១ម៉ោង មានរថយន្តយីឌុប ៦០គ្រឿង នាំឈើចេញទៅលក់នៅប្រទេសវៀតណាម។ លោកថា ក្នុងមួយ រថយន្តអាចផ្ទុកឈើចាប់ពី ៦០ម៉ែត្រគូប ទៅ ១០០ម៉ែត្រគូប ហើយឈើទាំងនោះ ត្រូវបានគេ ប្រមូលពីខេត្តមណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។ លោកបន្តថា៖ «គាត់បើកច្រកខ្លួនឯង ហើយបើសិនជានរណាចង់ដឹកឈើពីកម្ពុជាទៅប្រទេសវៀតណាម ត្រូវតែទាក់ទងគាត់ បង់លុយ ឲ្យគាត់ ព្រោះគាត់ជាអ្នកបើកច្រកហ្នឹងឲ្យមានការដឹកជញ្ជូនឈើពីកម្ពុជាទៅវៀតណាម។ ទាំង ពលរដ្ឋដឹកម៉ូតូ ពលរដ្ឋដឹកគោយន្ត និងឧកញ៉ាធំៗ ដឹកជញ្ជូនឈើប្រើរថយន្តអាយីឌុប»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា មានតែក្រសួងមហា ផ្ទៃទេ ទើបមានសិទ្ធិបើកច្រករបៀង និងច្រកព្រំដែនអន្តរជាតិ។ លោកថា ប្រសិនបើមានបុគ្គល ណាលួចបើកច្រករបៀង ដើម្បីធ្វើអាជីវកម្មឈើដោយខ្លួនឯង ជាទង្វើល្មើសច្បាប់ធ្ងន់ធ្ងរ ដែល ទាមទារឲ្យក្រសួងមហាផ្ទៃ និងគណៈកម្មការជាតិត្រូវស៊ើបអង្កេតករណីនេះជាបន្ទាន់ ដើម្បីចាប់ អ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោសតាមច្បាប់។ លោកបន្តថា៖ «នេះជាប្រភេទបទល្មើសឆ្លងដែនដ៏ធ្ងន់ ធ្ងរមួយហើយ រដ្ឋអធិបតេយ្យ គឺគ្មានប្រទេសណា អាចឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ហើយ ប្រទេសកម្ពុជាក៏គ្មានសិទ្ធិទៅប្រទេសណាមួយដែរខុសច្បាប់ដែរ។ ក្រែងលោការលួចបើកច្រក ព្រំដែន មានការឃុបឃិតគ្នា ដោយមាននរណាជាខ្នងបង្អែក »។
សកម្មជនបរិស្ថានរកឃើញថា លោក គង់ ក្រឹង គឺជាមន្ត្រីយោធាពាក់ស័ក្ដិ ៥ មានទ្រព្យសម្បត្តិរាប់ លានដុល្លារ និងមានសណ្ឋាគារមួយកន្លែងនៅស្រុកស្នួល។ ពួកគេអះអាងទៀតថា ជាច្រើនឆ្នាំមក នេះ ឧកញ៉ារូបនេះ បានជះលុយរាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ ដើម្បីសូកប៉ាន់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាថ្នូរអនុញ្ញាតសកម្មភាពរត់ពន្ធឈើឆ្លងដែនទៅប្រទេសវៀតណាម។
សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើលោក គង់ ក្រឹង ប្រសិនបើរកឃើញថា ឧកញ៉ារូបនេះពិតជាបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើមែន។ ពួកគេក៏ជំរុញឱ្យអាជ្ញាធរដាក់ចេញនូវចំណាត់ការដូចគ្នានេះលើក្រុមឧកញ៉ា និងអ្នករកស៊ីឈើខុស ច្បាប់ដទៃទៀតដែរ ដើម្បីថែរក្សាធនធានព្រៃឈើដែលនៅសេសសល់ឱ្យបានគង់វង្ស។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទង ឧកញ៉ា គង់ ក្រឹង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ នេះបានទេ នៅថ្ងៃទី៧ សីហានេះ ដោយទូរស័ព្ទចូលច្រេីនដងតែគ្មានអ្នកលេីក៕

0 comments:
Post a Comment