ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្រ្ត
ដែលកាន់សំណុំ រឿងឧកញ៉ាទាំង៣នាក់បានអះអាងថា ការសាកសួរឧកញ៉ា៣នាក់ពាក់ព័ន្ធនឹងបទល្មើស
ព្រៃឈើ នឹងត្រូវលើកពេលដោយសារពួកគេបានរត់គេចខ្លួនអស់។
លោក មានប្រសាសន៍ថា៖«គាត់អត់ចូលផង គាត់គេចអស់ហើយ។ ការងារនឹងប្រគល់ឱ្យសមត្ថកិច្ច គេធ្វើ អស់ហើយ សមត្ថកិច្ចថ្នាក់ជាតិ។ ម៉េចដឹងរត់គេចទៅណាទេ រត់គេច គេរត់គេចទាល់តែផុត ទៅ។ ឆ្លើយម៉េចកើតទៅ [រត់គេចបន្ទាប់ពី តុលាការចេញដីកាឱ្យចូល] បាទ»។
ទោះបីជា លោក ហៀង សុភក្រ្ត មិនបានបញ្ជាក់ពីមូលហេតុនៃការរត់គេច ប៉ុន្តែព្រះរាជអាជ្ញារងនៃ សាលាដំបូងខេត្តមណ្ឌលគិរីលោក ម៉ម វ៉ាន់ដា បន្ថែមថា ឧកញ៉ាទាំង៣ នាក់ រត់គេចខ្លួន បន្ទាប់ពី អាជ្ញាធរចុះទៅដល់លំនៅឋានជនសង្ស័យមិនឃើញ។
លោក ហៀង សុភក្រ្ត កាលពីចុងខែកក្កដា បានចេញដីកាកោះហៅ ឧកញ៉ា វន់ ប៊ុនថៃ ដែលមាន ទីលំនៅក្នុងភូមិសុក្រំជ្រុំ ឃុំគង់ជ័យ ស្រុកអូរាំងឪ ខេត្តត្បួងឃ្មុំ ចូលបំភ្លឺមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងក្រៅដែនព្រៃឈើ គុបកំណត់ក្នុងលិខិតអនុញ្ញាត និងផ្ទេរសិទ្ធិដោយគ្មានការអនុញ្ញាត។
ចំណែក ឧកញ៉ា ស្រ៊ុន ម៉េងលាង ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង ដែលមានទីលំនៅក្នុងភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បួងឃ្មុំ និង ឧកញ៉ា តុប វីរដា ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី នៅភូមិដីដុះលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលបំភ្លឺមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ដូចគ្នា ពាក់ព័ន្ធនឹងការប្រមូល ដឹកជញ្ជូន និងសន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។
ស្នងការខេត្តត្បួងឃ្មុំលោក ប៉ែន រត្ន័ មានប្រសាសន៍ថា សមត្ថកិច្ចនឹងសហការជាមួយតុលាការ ក្នុងការតាមចាប់ខ្លួនឧកញ៉ាទាំង ពីរ៣នាក់នោះ បើសិនជាមានបញ្ជាពីតុលាការ។
លោក មានប្រសាសន៍ថា៖«ចាំមើលតុលាការគេអនុវត្តជំហាន២ ឥឡូវគេហៅឱ្យចូល។ បើអត់ ឃើញចូលគេចេញដីកាឱ្យតាមចាប់អី អាហ្នឹងបានដល់សមត្ថកិច្ច នគបាលអនុវត្ត។ តុលាការគេហៅឱ្យគាត់ចូលទៅខ្លួនឯង នៅពេលដែលគាត់អត់ចូលគេអាចចេញដីកាឱ្យនាំខ្លួន ឬចាប់ខ្លួនទៅតែម្ដង»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ថា ករណីនេះ ជាសមត្ថកិច្ច របស់តុលាការ។
លោក ថា៖« បើសិនជាគេចាប់បានគេបញ្ជូន ដល់ពេលសួរអ៊ីចឹង គេមិនអាចប្រាប់យើងបានទេ សុំទោស»។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការចេញដីការបស់តុលាការដោយទុករយៈ ពេលយូរនេះ ជាឱកាសមួយធ្វើឱ្យជនសង្ស័យអាចរត់គេចខ្លួន។
លោក មានប្រសាសន៍ថា៖«ការកោះហៅហ្នឹង មានរយៈពេល យូរ រហូតដល់ដាច់ខែ បញ្ជាឱ្យ ឧកញ៉ាទាំង ៣ នាក់ ចូលបំភ្លឺ។ អ៊ីចឹងវាជាឱកាសមួយ តែបើសិនជាតុលាការ លោកបានចម្លើយ ហ្នឹងហើយ មានពិរុទ្ធភាពពិត មានភស្តុតាង តុលាការគួរតែចាត់ដីកានាំខ្លួនតែម្ដង ។អ៊ីចឹងមើលទៅ ហាក់ដូចជា ការធ្វេសប្រហែស ពីព្រោះយើងគិតថា រឿងបទល្មើសឧក្រិដ្ឋហ្នឹង ងាយណាស់ បើជា មានពេលសម្រាប់គេចខ្លួន យើងឃើញថាអ្នកដែលមានជាប់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ប្រាកដ ជាគេចខ្លួនហើយ»។
កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ របស់គាត់ ម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ក្រោយពីអ្នកទាំងពីរ ត្រូវបានកោះហៅឱ្យចូលខ្លួន ដើម្បីសាកសួររឿងបទល្មើសព្រៃឈើនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ ។ ដោយឡែកកាលពីខែកក្កដាកន្លងទៅ ឧកញ៉ា ស៊ឹង សំអុល ម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ ក៏ត្រូវបានតុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនទាក់ទងនឹងបទល្មើសព្រៃឈើនេះផងដែរ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី បុរសខ្លាំង ហ៊ុន សែន បានណែនាំឱ្យអង្គភាពប្រឆាំងអំពើពុក រលួយបង្កកនិងរឹបអូសទ្រព្យសម្បត្តិពីជនដែលបានបំផ្លាញធនធានធម្មជាតិទាំងអស់នោះ។
សូមបញ្ជាក់ថា ក្រៅពីឧកញ៉ាខាងលើ ក៏មានឧកញ៉ាមួយចំនួនទៀត ដូចជាឧកញ៉ា ទ្រី ភាព ឧកញ៉ា លឹម ប៊ុនណា ហៅខ្នា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧត្តមសេនីយ៏ជ័យ និងឧកញ៉ា គិត ម៉េងក៏ សុទ្ធតែពាក់ព័ន្ធនិងបទល្មើសព្រៃឈើ នៅបាតអាងទន្លេសេសានក្រោម២ នៃខេត្តស្ទឹងត្រែង ផង ដែរ៕

ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ ឧត្តមសេនីយ៍ជ័យ (ពាក់វ៉ែនតា)

0 comments:
Post a Comment