សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 16, 2019

លោក សម រង្សុីរងការថ្កោលទោសពីស្ថាប័នរដ្ឋជិត១០០ពាក់ព័ន្ធ​ នឹងការ ហៅព្រះមហាក្សត្រថាជា «អាយ៉ងហ៊ុន សែន»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លិខិតថ្កោលទោសលោក សម រង្ស៊ី ពាក់ព័ន្ធការចោទថា ប្រមាថ ដល់អង្គព្រះមហាក្សត្រកើតឡើង បន្តបន្ទាប់ភាគច្រើនចេញពីក្រសួង និងស្ថាប័នរដ្ឋក្នុងរយៈពេលតែ១ថ្ងៃមានចំនួនប្រមាណ ១០០ ស្ថាប័ននៅទូទាំងប្រទេស។

កាលពីយប់ថ្ងៃទី១២ខែកញ្ញា លោក សម រង្ស៊ី មេបក្សប្រឆាំងកម្ពុជា (Cambodian opposition leader) បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ពាក់ព័ន្ធតួនាទីព្រះមហាក្សត្រ ក្នុងការសម្រប សម្រួលឬ ដោះស្រាយជម្លោះនយោបាយ ដោយលោកសម រង្សុីបានហៅព្រះមហាក្សត្រ នរោត្តម សីហមុនីថាជា«អាយ៉ងហ៊ុន សែន»

លុះព្រឹកឡើងថ្ងៃ ទី១៣ខែកញ្ញាមានប្រតិកម្មពីក្រសួងស្ថាប័នរដ្ឋថា លោក សម រង្ស៊ី បានប្រើប្រាស់ ពាក្យសម្តីប្រមាថដល់អង្គព្រះមហាក្សត្រ។​

ក្រសួងស្ថាប័នទាំងប្រមាណ១០០នោះ រួមមានទាំងក្រសួងសុខាភិបាល ក្រសួងកសិកម្ម​ អង្គភាព ប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិជាដើម​។​ ក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសនោះភាពច្រើន​ក្នុងន័យប្រហាក់ប្រហែលគ្នាគឺថ្កោលទោស លោក​​​​ សម​ រង្ស៊ី និងជំរុញ​ឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការដ៏តឹងរឹងចំពោះលោក សម រង្សុី ។

នៅថ្ងៃទី១៣ខែកញ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចចោទប្រកាន់ និង បញ្ជាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ខណៈមេបក្សប្រឆាំងរូបនេះកំពុងរស់នៅក្រៅប្រទេសយ៉ាង រំភើយជាមួយឧត្តមភរិយា យូឡុង សូមូរ៉ា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger