Monday, April 07, 2025

សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, December 17, 2019

លោក សម រង្ស៊ីថាលោក ហ៊ុន សែនអាចដោះលែងលោក កឹម សុខា នៅខែមករាបើសម្ពាធ អន្តរជាតិនៅតែបន្តខ្លាំងឡើងៗ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ថ្លែង​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី១៥ ធ្នូ ប្រធាន​ស្ដីពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ជំនុំជម្រះ​លោក កឹម សុខា នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ២០២០ ខាង​មុខ ប៉ុន្តែ​ប្រសិន​រដ្ឋាភិបាល​រង​គំនាប​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ តុលាការ​អាច​នឹង​ដោះ​លែង​លោក កឹម សុខា ដែល​ជា​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ឡើង​វិញ។
លោក សម រង្ស៊ី លើក​ឡើង​ថា «លោក ហ៊ុន សែន កំពុង​ទ័ល​ច្រក​ករណី​កាត់​ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ»

លោក​ថា ករណី​នេះ​នឹង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ជួប​គ្រោះថ្នាក់​បើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរ​ឡើង​វិញ៖ «សម្ភាធ​អន្តរជាតិ​ខ្លាំង​តុលាការ​ទទួល​ស្គាល់​ថា អត់​មាន​អ្វី​កាត់​ទោស​ទេ ព្រោះ​

អ្វី​ដែល​គេ​ចោទ កឹម សុខា គ្មាន​មូលដ្ឋាន បើ​ចូល​ចំណុច​ហ្នឹង លោក ហ៊ុន សែន ត្រូវ​ចប់ របប ហ៊ុន សែន ត្រូវ​ចប់​ដោយសារ​ដោះ​លែង កឹម សុខា កឹម សុខា អត់​មាន​ទោស​អ្វី​ទេ ហើយ​មិន​មែន​ត្រឹម​តែ​ដោះ​លែង កឹម សុខា គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​តាម​សំណើ​សហភាព​អឺរ៉ុប​ពេល​នេះ កឹម សុខា សម រង្ស៊ី ចាប់​ដៃ​គ្នា​ឡើង​វិញ»

លោក សម រង្ស៊ី លើក​ឡើង​ទៀត​ថា ប្រសិន​លោក ហ៊ុន សែន ជ្រើសរើស​ផ្លូវ​មួយ គឺ​ត្រូវ​កាត់​ទោស​ឲ្យ​លោក កឹម សុខា ឲ្យ​ជាប់​ទោស​ពី​ក្បត់​ជាតិ និង​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើក​លែង​ទោស​លោក កឹម សុខា គឺ​មិន​អាច​ទៅ​រួច​ទេ។ លោក​បញ្ជាក់​ថា ការ​ដែល​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ដែល​មាន​ការ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​តុលាការ​មិន​អាច​រក​ភស្តុតាង​បាន ដើម្បី​ចោទ​ប្រកាន់​នោះ​ទេ។ លោកបន្តថា៖ «កឹម សុខា ក្បត់ជាតិ ជាមួយ​អាមេរិក ចឹង​មិន​ត្រឹម​តែ​កាត់​ទោស កឹម សុខា ទៅ​កាត់​ទោស ដូណាល់ ត្រាំ ពី​ព្រោះ​មិន​អាច​កាត់​ផ្ដាច់​បាន​ទេ ចឹង​ឲ្យ​ទៅ​សួរ​អាមេរិក​ម៉េច​ទៅ​អាមេរិក​ថា ម៉េច​ទៅ​ឃុបឃិត​ជាមួយ​ កឹម សុខា អាមេរិក​គេ​ទះ​កំផ្លៀង​ចោទ​ប្រកាន់​គេ​អ៊ីចឹង។ អ៊ីចឹង​បាន ហ៊ុន សែន ក៏​ទ័ល​ច្រក​ដែរ កុំ​ទៅ​បោក​បញ្ឆោត​អឺរ៉ុប អាមេរិក កាត់​ទោស​យក​រួច​តែ​ខ្លួន​ឲ្យ​ស្តេច លោក​លើក​លែង​ទោស​នេះ​មិន​មែន​ដំណោះ​ស្រាយ​ទេ»

លោក​ សម រង្ស៊ី បញ្ជាក់​ទៀត​ថា លោក ហ៊ុន សែន ជ្រើស​ផ្លូវ​ណា​ក៏​ជា​ផ្លូវ​គ្រោះ​ថ្នាក់​ដែរ។ លោក សម រង្ស៊ី លើក​ឡើង​ថា ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ករណី​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ជះ​ឥទ្ធិពល​លើ​សំណុំ​រឿង​លោក កឹម សុខា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ករណី​ចោទ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ជា​មួយ​បរទេស​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ វេលា​ម៉ោង ៨ និង ៣០នាទី​ព្រឹក។

ទោះ​ជាយ៉ាង​ណា ក្រុម​មេធាវី​លោក កឹម សុខា ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​កូន​ក្តី​របស់​ខ្លួន ដោយ​លើក​ហេតុផល​ថា គ្មាន​ភស្តុតាង​បញ្ជាក់​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៕

0 comments:

Post a Comment

 
Copyright © 2025. Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger