ការព្រមានរបស់អគ្គស្នងការនគរបាលជាតិគឺបានធ្វើឡើង
បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើ
ដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយ ចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ
ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល
រថយន្តទាំងនោះកំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើស លើបទល្មើសណាមួយនោះ។
កន្លងមកការិយាល័យនិពន្ធសារព័ត៌មានជាតិខ្មែរបានផលិតព័ត៌មានប្រឆាំងនឹងការដាក់កម្លាំងន គរបាលចរាចរណ៏ពង្រាយតាមដងផ្លូវស្ទាក់ចាប់យានយន្តរបស់ប្រជាពលរដ្ឋហើយផាកពិន័យ
យ៉ាងធ្ងន់ធ្ងររហូតដល់៣០០ដុល្លារក៏មានដែរ៕


0 comments:
Post a Comment