សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, June 9, 2020

តើអាមន្ត្រីក្រសួងព័ត៌មានសុីលុយ ម៉ូវ ចរិយា សុង ឡេង និង ហៀង បូរ៉ាន់???

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



កាលពី ថ្ងៃ អង្គារ៍ ទី ៩ មិថុនា ឆ្នាំ ២០២០ មានមនុស្សប្រុសម្នាក់កាន់លេខទូរស័ព្ទ 093232326 បានអះអាងថា«ខ្លួនជាកូនចៅ របស់ លោក ផុស សុវណ្ណ អគ្គនាយកសារព័ត៌មាននិងសោត ទស្សន៏ នៃក្រសួងព័ត៌មាន តែបន្តិចក្រោយមកប្រាប់ថាខ្លួនជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួង ព័ត៌មាន ឈ្មោះ ជា រដ្ឋាទើបឡើងថ្មី។ 


គោលបំណងរបស់បុគ្គលនេះគឺចង់ឲ្យកាសែតជាតិខ្មែរដករឿងពុករលួយរបស់មនុស្សមួយក្រុម
មានលោក ម៉ូវ ចរិយា លោក សុង ឡេង និងលោក ហៀង បូរ៉ាន់ កំពុងបំរើការនៅអង្គភាព បញ្ញត្តិករ ទូរគមនាគមន៏កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ដែលកំពុងពុករលួយ យ៉ាងពេញបន្ទុក។
សូមបញ្ជាក់ថាក្រសួងព័ត៌មាននិងក្រុមមន្ត្រីរបស់ខ្លួនគ្រប់ជាន់ថ្នាក់គ្មានសិទ្ធិបញ្ជាមកការិយាល័យ
និពន្ធសារព័ត៌មានឲ្យដករឿងនេះចេញ ឬបញ្ជាឲ្យកាសែតចុះផ្សាយរឿងនោះបានទេ។

កន្លងមកសង្កេតឃើញក្រសួងបញ្ជាឲ្យស្ថានីយ៌ទូរទស្សន៏នានា ចាក់ផ្សាយព័ត៌មានសកម្មភាព នាយករដ្ឋមន្ត្រីដែរ តែទង្វើនេះ វាផ្ទុយពីសេរីភាពសារព័ត៌មាននិងសិទ្ធិស្វ័យសម្រេចរបស់អ្នក និពន្ធហើយ។
ដោយឡែកករណីមន្រ្តីក្រសួងព័ត៌មានដែលតាំងខ្លួនម្តងជាមន្ត្រី របស់លោក ផុស សុវណ្ណ និងម្តងតាំងខ្លួនជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មាននោះគ្មានសិទ្ធិសំម្បីតែបន្តិច ក្នុងការបង្កាប់បញ្ជាមកអង្គភាពឯករាជ្យមួយនេះ។

បើហ្អែងគិតថា អញ់ផ្សាយព័ត៌មានមិនពិតហើយអញ់ខុសច្បាប់ហ្អែងប្តឹងអញ់ទៅតុលាការភ្លាម។ ច្បាប់គឺច្បាប់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger