Pages - Menu

Sunday, February 19, 2023

ប្រធានាធិបតីអាមេរិកគ្មានគម្រោងចូលក្នុងប្រទេេសអ៊ុយក្រែន បើទោះជាទៅដល់ប្រទេសជិតខាងប៉ូឡូញ!

 


ប្រធានាធិបតីអាមេរិក ចូ បៃដិន នាសប្ដាហ៍នេះ  នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ូឡូញ ដែលជាប់របងព្រំដែនអ៊ុយក្រែន ដើម្បីថ្លែងពីការប្ដេជ្ញាចិត្តបន្តផ្គត់ផ្គង់ជំនួយដល់អ៊ុយក្រែន សម្រាប់គម្រប់ខួបមួយឆ្នាំនៃសង្គ្រាម។


បើទោះជាមេដឹកនាំអាមេរិកធ្វើដំណើរទៅដល់ប៉ូឡូញក្ដី ប៉ុន្តែលោកមិនមានគម្រោងចូលទៅទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ដែលស្ថិតនៅជាប់ប៉ូឡូញនោះឡើយ។ នេះបើតាមរបាយការណ៍បញ្ចេញដោយសេតវិមាន។

សូមជំរាបថា“សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ធំបំផុតដល់អ៊ុយក្រែនទាំងផ្នែកជំនួយមនុស្សធម៌ និងផ្នែកសព្វាវុធ ហើយពួកគេនឹងបន្តប្រមែប្រមូលជំនួយពីពិភពលោក ដើម្បីជួយដល់អ៊ុយក្រែនថែមទៀត។ យ៉ាងណា សម្រាប់ដំណើរទស្សនកិច្ចទៅប៉ូឡូញលើកនេះ ប្រធានាធិបតីចូ បៃដិនមិនមានគម្រោងចូលទៅដល់អ៊ុយក្រែនឡើយ”។ នេះបើតាមសម្ដីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក John Kirby បាន​និយាយ។

សូមជម្រាបដែរថា លោក ចូ បៃឌិន នឹងធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញនាព្រឹកថ្ងៃអង្គារ ដើម្បីសំណេះសំណាលជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duba ស្ដីពីការប្ដេជ្ញាចិត្តផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែន សម្រាប់គម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី ២៤ កុម្ភះ ្នាំ២០២៣នេះ៕

No comments:

Post a Comment