នាពេលដ៏ខ្លីខាងមុខ ប្រទេសអ៊ុយក្រែននឹងរៀបចំការប្រជុំសំខាន់មួយជាមួយសហភាពអឺរ៉ុប ដោយគោលដៅចំបងនោះ គឺជំរុញឲ្យមានការក្លាយជាសមាជិក EU ពេញលេញនាឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
គួររំលឹកថា កាលពីខែមិថុនាឆ្នាំទៅ សហភាពអឺរ៉ុបបានផ្ដល់នូវបេក្ខភាពជាសមាជិក EU ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្សុីបើកការវាយលុកប៉ុន្មានខែមក ប៉ុន្តែដើម្បីអាចក្លាយជាសមាជិកពេញលេញ វាត្រូវចាយពេលយូរណាស់ រហូតដល់រាប់ឆ្នាំក៏មាន។
លោក ហ្សេលេនស្គីបញ្ជាក់ថា “ខ្ញុំជឿថា វាគួរតែដល់ពេល ហើយដែលអ៊ុយក្រែនត្រូវបើកកិច្ចចរចាក្នុងការក្លាយជាសមាជិកពេញសិទ្ធិនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ។ មានតែការរួមគ្នាជាធ្លុងមួយរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុបប៉ុណ្ណោះ ទើបអាចការពារជីវិតរបស់ពួកយើងបាន”។
សូមជម្រាបដែរថា បច្ចុប្បន្នប្រធានគណៈកម្មការអឺរ៉ុប បានធ្វើដំណើរទៅដល់ទីក្រុង Kyiv ជាមួយមន្ត្រីជាន់ខ្ពស់ EU លោក Joseph Borrell រួចរាល់ហើយ រង់ចាំតែពេលចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ៕
No comments:
Post a Comment