សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 3, 2023

អ៊ុយក្រែនជំរុញឱ្យមានការចរចាចូលជាសមាជិកសហភាពអឺរ៉ុបពេលលេញនៅឆ្នាំនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

នាពេលដ៏ខ្លីខាងមុខ ប្រទេសអ៊ុយក្រែននឹងរៀបចំការប្រជុំសំខាន់មួយជាមួយ​សហភាពអឺរ៉ុប ដោយគោលដៅចំបងនោះ គឺជំរុញ​ឲ្យ​មាន​ការ​ក្លាយជា​សមាជិក EU ពេញលេញ​នាឆ្នាំនេះ។ នេះបើតាម​ការ​ចុះផ្សាយរបស់សារព័ត៌មាន Reuters។

គួររំលឹកថា កាលពីខែមិថុនាឆ្នាំទៅ សហភាពអឺរ៉ុប​បាន​ផ្ដល់​នូវ​បេក្ខភាព​ជា​សមាជិក​ EU ទៅកាន់​ប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្សុីបើក​ការ​វាយលុក​ប៉ុន្មានខែមក ប៉ុន្តែ​ដើម្បី​អាច​ក្លាយជា​សមាជិកពេញលេញ វា​ត្រូវចាយពេល​យូរ​ណាស់ រហូតដល់​រាប់ឆ្នាំ​ក៏មាន។

លោក ហ្សេលេនស្គីបញ្ជាក់ថា “​ខ្ញុំជឿថា វាគួរតែដល់ពេល ហើយដែលអ៊ុយក្រែន​ត្រូវ​បើកកិច្ចចរចា​ក្នុងការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​សហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ។ មានតែការ​រួមគ្នាជាធ្លុងមួយ​រវាង​អ៊ុយក្រែន និង​សហភាពអឺរ៉ុបប៉ុណ្ណោះ ទើបអាច​ការពារ​ជីវិត​របស់​ពួកយើងបាន”។

សូមជម្រាបដែរថា បច្ចុប្បន្ន​ប្រធានគណៈកម្មការអឺរ៉ុប បានធ្វើដំណើរទៅដល់​ទីក្រុង Kyiv ជាមួយ​មន្ត្រីជាន់ខ្ពស់ EU លោក Joseph Borrell រួចរាល់ហើយ រង់ចាំ​តែ​ពេលចូលរួមប្រជុំជាមួយ​ថ្នាក់ដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger