(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកកំពុងតែពិចារណា លើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយក៏ស្ម័គ្រចិត្តផងដែរ ដើម្បីដើរតួនាទីជាអ្នកសម្រុះសម្រួល ក្នុងសង្រ្គាមរវាងអ៊ុយក្រែននិងរុស្សុី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CNN លោក ណេតាន់យ៉ាហ៊ូ ត្រូវបានសួរសំណួរថាតើ អុីស្រាអែលអាចនឹងផ្តល់ជួយដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស អាយរ៉ុន ដូម (Iron Dome) ដែរឬយ៉ាងណានោះ លោកនាយករដ្ឋមន្រ្តីអុីស្រាអែល ក៏បានឆ្លើយតបវិញដូច្នេះថា «ខ្ញុំកំពុងពិចារណាលើរឿងនេះ»។ នាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បានបង្ហាញឆន្ទៈដើរតួនាទីជាអ្នកសម្រុះសម្រួលផងដែរ ប្រសិនបើត្រូវបានស្នើឱ្យធ្វើយ៉ាងដូច្នោះ ដោយភាគីជម្លោះនិងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើង បន្ទាប់ពីមានការអំពាវនាវឱ្យអុីស្រាអែលបង្កើនការគាំទ្រដល់អ៊ុយក្រែន ពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន ដែលមកបំពេញទស្សនកិច្ចនៅអុីស្រាអែល។ អុីស្រាអែលបានរក្សានូវទំនាក់ទំនងជាមួយ
រុស្សុី ដែលជាអ្នកគ្រប់គ្រងដែនអាកាសនៅប្រទេសជិតខាងរបស់ខ្លួនគឺសុីរីនិងធ្វើជាមើលមិនឃើញ ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល ទៅលើគោលដៅអុីរ៉ង់ ដែលជាគូសត្រូវធំរបស់ខ្លួនក្នុងតំបន់៕
No comments:
Post a Comment