សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 1, 2023

អុីស្រាអែលកំពុងពិចារណា លើការផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន និងការដើរតួនាទីជាអ្នកសម្រុះសម្រួល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកកំពុងតែ​ពិចារណា លើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយក៏ស្ម័គ្រចិត្តផងដែរ​ ដើម្បីដើរតួនាទីជាអ្នកសម្រុះសម្រួល ក្នុង​សង្រ្គាមរវាងអ៊ុយក្រែននិងរុស្សុី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CNN លោក ណេតាន់យ៉ាហ៊ូ ត្រូវបានសួរសំណួរថាតើ អុីស្រាអែលអាចនឹងផ្តល់​ជួយដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស អាយរ៉ុន ដូម (Iron Dome) ដែរឬយ៉ាងណានោះ លោកនាយករដ្ឋមន្រ្តីអុីស្រាអែល ក៏បាន​ឆ្លើយតបវិញដូច្នេះថា «ខ្ញុំកំពុងពិចារណាលើរឿងនេះ»។ នាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បានបង្ហាញឆន្ទៈដើរតួនាទីជាអ្នក​សម្រុះសម្រួលផងដែរ ប្រសិនបើត្រូវបានស្នើឱ្យធ្វើយ៉ាងដូច្នោះ ដោយភាគីជម្លោះនិងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើង បន្ទាប់ពីមានការអំពាវនាវឱ្យអុីស្រាអែលបង្កើនការគាំទ្រដល់​​អ៊ុយក្រែន ពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន ដែលមកបំពេញទស្សនកិច្ចនៅអុីស្រាអែល។  អុីស្រាអែលបានរក្សានូវ​ទំនាក់ទំនងជាមួយ

រុស្សុី ដែលជាអ្នកគ្រប់គ្រងដែនអាកាសនៅប្រទេសជិតខាងរបស់ខ្លួនគឺសុីរីនិងធ្វើជាមើលមិនឃើញ ចំពោះការ​វាយប្រហាររបស់អ៉ីស្រាអែល ទៅលើគោលដៅអុីរ៉ង់ ដែលជាគូសត្រូវធំរបស់ខ្លួនក្នុងតំបន់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger