សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, May 24, 2023

ផ្កាយ២ សេះហោះ ហេង ឡាលីន មុខរបរមេល្បែងចាប់ផ្តើមបើកឆ្នោតយួន បើកល្បែងស៊ីសងជល់មាន់ និងបៀ អាប៉ោងតាមប្រព័ន្ធ អនឡាញដោយលួចលាក់ខ្លះនិងចំហខ្លះ ក្នុងខណ្ឌ ឬស្សីកែវ, ដូនពេញ, ជ្រោយចង្វា និងបណ្តាខណ្ឌដទៃទៀតក្នុងរាជធានី!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 





ផ្កាយ២ សេះហោះ ឈ្មោះហេង ឡាលីន មុខរបរមេល្បែងធំប្រចាំភ្នំពេញ ចាប់ផ្តើមបើកល្បែងស៊ីសងជល់មាន់ និងបៀ អាប៉ោងតាមប្រព័ន្ធ អនឡាញដោយលួចលាក់ខ្លះនិងចំហខ្លះ ក្នុងខណ្ឌ ឬស្សីកែវ, ដូនពេញនិងបណ្តាខណ្ឌដទៃទៀតក្នុងរាជធានី ។

បុគ្គល ហេង ឡាលីន ដែលតែងតែអួតអាងថា "ខ្លួនជាឧត្តមសេនីយ៏យោធា ផ្កាយ២ នៅបញ្ជាការដ្ឋានកងពលតូច ង-៧០ ដែលមានលោកឧត្តមសេនីយ៏ឯក ម៉ៅ សុផាន់ ជាមេបញ្ជាការនោះ បានកំពុង ដំណើរការបើកល្បែងស៊ីសងមាន់ជល់ និងបៀប៉ាការ៉ាត់ (តូច-ធំ) និងអាប៉ោងតាមប្រព័ន្ធអនឡាញ យ៉ាងពេញបន្ទុក នៅទូទាំងបណ្តាខណ្ឌក្នុងរាជធានី ភ្នំពេញ ជាពិសេស បុគ្គល ផ្កាយ២យោធាសេះហោះរូបនេះ

កំពុងតែបើក ដំណើរការល្បែងភ្នាល់តាមអនឡាញនិងឆ្នោតយួនជាច្រើនកន្លែង និងទីតាំង នៅផ្សារ សាន់ហាន់ និងផ្សារទួលសង្កែ ក្នុងខណ្ឌ ឬស្សីកែវ និងខណ្ឌដទៃៗទៀត។

ប្រជាពលរដ្ឋសង្ស័យផ្កាយ២យោធាសេះហោះ រូបនេះ មានអ្នកមានអំណាចនៅពីក្រោយខ្នង ទើបមេល្បែងឆ្នោតយួន និងល្បែងអនឡាញរូបនេះហ៊ានបើក ល្បែងសុីសងតាមអនឡាញមិនខ្លាចញញើតច្បាប់ ឬសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ឡើយ។

អាជ្ញាធរ និងសមត្ថកិច្ចក្នុងទឹកដី ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ត្រូវចុះត្រួតពិនិត្យនិង បង្ក្រាបទីតាំង

សំបុក្រល្បែងស៊ីសង របស់ផ្កាយ២យោធាក្លែងក្លាយនេះជាបន្ទាន់ផង។

សូមបញ្ជាក់ថា តាមប្រភពពីមន្ត្រីយោធានៅបញ្ជាការដ្ឋានកងពលតូច ង-៧០ បញ្ជាក់ថា ឈ្មោះ ហេង ឡាលីនខាងលើនេះ ដែលជាមេល្បែងឆ្នោតយួន និងល្បែងសុីសងអនឡាញ រូបនេះ មិនមែនជាឧត្តមសេនីយ៍យោធាផ្កាយ២ នៅកងពលតូច ង-៧០ទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger