លោក អ៊ុយ សំអាត មន្ត្រីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ជិន ប៊ុនធឿន នាយក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកត្រពាំងប្រាសាទ បានសម្ភោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១០ «អ្នកទទួលផលប្រមាណជាង៥០០គ្រួសារ» ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ហ្លួងម៉ែ ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមនៅក្នុងឃុំចំនួន៤ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក អ៊ុយ សំអាត បានថ្លែងថា «អណ្តូងទឹកស្អាតចំនួន១០ ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលបានព្រះរាជប្រទានព្រះរាជូបត្ថម្ភដើម្បីសាងសងអណ្តូងទឹកស្អាតជូនបងប្អូនឲ្យមានប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់៕
0 comments:
Post a Comment