សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, May 19, 2023

ពលរដ្ឋ​ជាច្រើន​សហគមន៍​ប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃ ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​ CC​F​C ៣នាក់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សមាជិក​សហគមន៍​ប្រមាណ​ជាង​ ​១​០​០​នាក់​ ​និង​សកម្មជន​សិទ្ធិ​ដីធ្លី​ជាច្រើន​នាក់​ផ្សេងទៀត​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃសុក្រនេះ​ ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ចំនួន​ ​៣នាក់​ ​ដែល​បាន​ចាប់​ឃាត់ខ្លួន​កាល​ពីម្សិលមិញ​ នៅខេត្ត រតន:គិរី ​។​

​សមាជិក​សហគមន៍​ទាំងនោះ​ ​មក​ពី​ខេត្ត​កោះ​កុង​ ​ព្រះ​សី​ហ​នុ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​និង​កណ្តាល​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ ​ដោះលែង​ លោក​ 

ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​បុគ្គលិក​ជាន់ខ្ពស់​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​បុគ្គលិក​គម្រោង​ ​។​ ​មូលហេតុ​ចម្បង​នៃ​ការ​ចាប់ខ្លួន​ពួកគេ​ ​នៅ​មិនទាន់​ដឹង​នៅឡើយ​រហូត​មកដល់ពេលនេះ​ ​ហើយ​ពួកគេ​ទាំង​បី​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ ​។​

តំណាង​សហគមន៍​​ចំនួន​ ​៦​នាក់​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលក្នុង​ក្រសួង​ ​ដើម្បី​ដាក់​ញ្ញត្តិ ​។​ ​ក្រសួង​បាន​ទទួលយក​ញ្ញត្តិ ​ប៉ុន្តែ​បាន​បដិសេធ​សំណើ​រ​របស់​សហគមន៍​ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ CC​F​C ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​។​

សមាជិក​សហគមន៍​ជាច្រើន​នាក់​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​បិទផ្លូវ​ ​តាំងពី​ម៉ោង​ ​២​ទាប​ភ្លឺ​នេះ​ ​ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​តាម​រថយន្ត​មកកាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចូលរួម​ការ​ប្រមូលផ្តុំ​នេះ​ ​។​ ​ពួកគេ​ត្រូវ​បាន​បង្អាក់​ដំណើរអស់​រយៈពេល​ជិត​ ​២​ម៉ោង​ ​បន្ទាប់មក​មាន​សមាជិក​​សហគមន៍​មួយ​ចំនួន​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger