សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, May 22, 2023

តុលាការខេត្ត រតនគិរី ចោទប្រកាន់បុគ្គលិក​ CC​F​C ​៣នាក់ពីបទញុះញង់ និងរួមគំនិតក្បត់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សមាជិក​សហគមន៍​ដីធ្លី​ជាច្រើន​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ព្រះ​សី​ហ​នុ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​និង​កណ្តាល​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ចំនួន​បី​រូប​ ​ដែល​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ៣០២៣ នៅខេត្ត រតនគិរី ​។​

លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​មន្ត្រី​ជាន់ខ្ពស់​សមាគម​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​មន្ត្រី​សម្របសម្រួល​សហគមន៍​ ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​សម្រេច​ចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​និង​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៥​៣​, ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ចៅក្រម​ស៊ើបសួរ​ ​គឺ​លោក​ ​សាយ​ ​គូ​ហាវ​ ​។​ ​ប្រសិនបើ​អ្នក​ទាំង​បី​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​នោះ​អ្នក​ទាំង​បី​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​ពី​ ​៥​ ​ដល់​ ​១​០​ ​ឆ្នាំ​ ​។​

នៅ​ខណៈ​ដែល​សមាជិក​​សហគមន៍​រាប់​រយ​នាក់​ ​បាន​ប្រមូលផ្តុំ​ាគ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​បី​ ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ប្រមូលផ្តុំ​គ្នា​នៅ​ភ្នំពេញ​នោះ​ទេ​ ​។​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​មកពី​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​រថយន្ត​តាំងពី​ម៉ោង​ ​២​ ​ព្រឹកព្រលឹម​ ​នៅ​ពេល​អ្នក​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​មក​ភ្នំពេញ​ ​។​ ​សមាជិក​សហគមន៍​ទាំងនោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួនអស់​រយៈពេល​ជាង​ ​២​ ​ម៉ោង​ ​ហើយ​អ្នកតំណាង​របស់​សហគមន៍​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​គម្រាម​ថា​នឹង​ចាប់ខ្លួន​ ​ប្រសិនបើ​សហគមន៍​នៅតែ​បន្ត​ព្យាយាម​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ​៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger