សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 10, 2015

លោក អ៊ុំ សំអាន បន្តចាក់ក្រឡេកលោក ហ៊ុន សែនពីបញ្ហាព្រំដែន និងផែនទី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក អ៊ុំ សំអាន​(ស្តាំ)​និងលោក ហ៊ុន សែន (ឆ្វេង)

ដោយ លោក សេក ប្រសើរ

តំណាងរាស្រ្តសង្រ្គោះជាតិ លោក អ៊ុំ សំអាន នៅថ្ងៃព្រហស្បត្តិ៍នេះបន្តចាក់ក្រឡេកលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែនបន្ថែមទៀតបើទោះបីកាលពីថ្ងៃអង្គារ៍ លោកនាយករដ្ឋមន្រ្តីល្បី
ខាងសំឡុតគូបក្ខដិបក្ខនយោបាយរបស់ខ្លួន​បានគំរាមចាប់ខ្លួនភ្លាមៗចំពោះអ្នកណាហ៊ាន
និយាយថាផែនទីក្លែងក្លាយឬផែនទីចោរនោះ។ តែសម្រាប់លោក អ៊ុំ សំអានតំណាងរាស្ត្រ
មណ្ឌលសៀមរាបនៃគណបក្សប្រឆាំងវិញមិនខ្វល់នឹងការគំរាមបែបនេះទេហើយលោកនៅ
តែបន្តឆ្លើយឆ្លងជាមួយលោកហ៊ុន សែនពីរឿងផែនទីដដែល។
នៅថ្ងៃនេះ លោក អ៊ុំ សំអានដែលមានសញ្ជាតិពីរ (ខ្មែរ-អាមេរិកាំង) នោះបានសម្តែងការ
បារម្ភរបស់លោកថាបំណងរបស់លោកហ៊ុន សែនចម្លងផែនទីដូរខ្នាតពីផែនទីបោន​ខ្នាត
១/១០០.០០០មក​ ផែនទី​UTMខ្នាត​១/៥០.០០០ នឹងធ្វើឲ្យកម្ពុជាខាតបង់ដី ដោយអះអាង​ថាយួនអាចនឹងកេងចំណេញពីការចម្លងនោះ។​

លោក អ៊ុំ សំអាន បានថ្លែងបែបនេះពីសហរដ្ឋអាមេរិកគឺជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី 
ហ៊ុន សែន ដែលថ្មីៗនេះបានអះអាងថាលោកនឹងស្វែងរកអ្នកជំនាញបរទេសនៅ​ថ្ងៃខាងមុខ​ ​មកជួយផ្ទេរផែនទីបោនខ្នាត១/១០០​.០០០​ទៅជាផែនទីខ្នាតUTM១/៥០.០០០ តាមរយៈ​ការ​ចរចាជាមួយភាគីវៀតណាម។ ​លោកមានប្រសាសន៍ថា៖“ក្នុងករណី​ ផ្ទេរ​មិន​បាន​ត្រឹម​ត្រូវ​ មិន​
បាន​ឯក​ភាពគ្នា ផែន​ទីបោន​នៅតែ​ជា​ផែនទី​ផ្លូវ​ការ​ហើយ​ក្នុង​ករណី​ខាងមុខ​គឺ​យើង​នឹង​ ពិភាក្សា
រក​អ្នកជំនាញការបរទេសមកតែម្តង ដើម្បី​ជួយ​ផ្ទេរ​ផែនទី​ពី ផែនទី​បោន​ទៅកាន់​ផែនទី​UTM”។
លោក អ៊ុំ សំអាន បន្តថា«កាលណាការចម្លងខុសតែបន្តិច នាំឲ្យកម្ពុជាខាត​បង់ដីដល់ទៅ
ប្រទេសយួន។ លោកបញ្ជាក់ថា«ខ្ញុំបារម្ភខ្លាចថាការចម្លងនោះលម្អៀង ដែលនាំឲ្យកម្ពុជា​ខាតបង់ដីទៅយួន«។លោកបានបន្ថែមទៀតថា៖ “ដូច្នេះ​ យួន​វា​អាច​ស៊ី​យើងចំណុច​ហ្នឹងណា។ នៅពេល​ចម្លង​ផែនទី​ខ្នាត១/១០០.​០០០មក​១/៥០.០០០ ចម្លងខុស​លម្អៀង​តែ​មួយចុង​ប៊ិច​ស្មើ​១០០ម៉ែត្រ​​ ហើយ​លម្អៀង​តែ​មួយ​សង់ទីម៉ែត្រ​ ស្នើ​១គីឡូម៉ែត្រ​នៅ​លើដីហើយ”។ 
លោក ​អ៊ុំ សំអាន​បង្កាប់ឲ្យរដ្ឋាភិបាលគួរតែចម្លងតែផែនទីបោនមកផែនទីUTMដោយមិនបាច់​​ ប្តូរ​ខ្នាត​១/១០០.​០០០ទៅ​១/៥០.០០០នោះទេ។​ លោកបន្តថា«តាមដែលខ្ញុំបាន​ដឹង ​កន្លងមកមាន​
ការ​ចម្លង​ផែន​ទី​​នោះ​រួច​ទៅហើយ តែ​ខ្ញុំថា​ប្រហែល​ជានាយករដ្ឋមន្រ្តី​ចង់​ឲ្យ​បរទេសត្រួតពិនិត្យ
លើ ផែនទីនោះបន្តទៀត»។​
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន​ លោកវ៉ា គឹមហុងបានមិនអាចវទាក់ទងតាមទូរស័ព្ទសម្ភាស
ពីការលើកឡើងរបស់លោក អ៊ុំ សំអានបានទេនៅរសៀលនេះ។​
ក៏ប៉ុន្តែតាមរយៈ​វីដេអូ​ថតទុករយៈ​ពេល​ប្រមាណ​ ៣ម៉ោងដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិ
កម្ពុជា (ទ.ទ.ក)កាលពី​ថ្ងៃអង្គារ លោក ហ៊ុន សែនបាន​និយាយ​ថា​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម រដ្ឋាភិបាលកម្ពុជា​​បាន​ប្រើ​ប្រាស់សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ ១៩៨៥និងសន្ធិសញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥។ លោក​បន្ត​​ថា​សន្ធិសញ្ញា​ឆ្នាំ​២០០៥ដែល​អនុ​ញ្ញាត​ឲ្យ​ផ្ទេរផែនទីពី​ ខ្នាត
បោន១/១០០.០០០​​ទៅ​ខ្នាតUTM១/៥០.​០០០  ត្រូវបាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្តលេខា
​ឲ្យ​ប្រើ​ប្រាស់​រួចមកហើយ។​
លោក ហ៊ុន សែន បន្ត​ថា​លោក​បានណែនាំ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ ព្រំដែន​ លោក វ៉ា គឹមហុង កាលពីថ្ងៃ​ទី​០៤ខែកញ្ញា ឲ្យ​ចរចាជាមួយ​វៀតណាម​លើចំណុចបច្ចេកទេសមិន​ចុះសម្រុង​គ្នា​ក្នុង​នោះ​​ក៏មាន ​ការផ្ទេរ​ផែនទី​បោន​ទៅ​ផែនទី​UTM ផងដែរ​។ លោកបញ្ជាក់​ថា​ការ​​ចរចា​សុំ​រក​ជំនួយ​បរទេស​ជា​ការ​ល្អប្រសើរ​។​
ម្យ៉ាងទៀតមាត្រា២នៃ​រដ្ឋ​ធម្មនុញ្ញចែង​ថាបូរណភាព​ទឹក​ដី​របស់​ព្រះ​រាជាណាចក្រ​ កម្ពុជាមិន​អាច​រំលោភ​បំពាន​ដាច់​ខាតក្នុង​​ព្រំ​ដែន​របស់​ខ្លួន​ដែល​កំណត់​ ក្នុង​ផែនទី​ខ្នាត​១/១០០.០០០ធ្វើ​នៅ​ចន្លោះឆ្នាំ១៩៣៣-១៩៥៣និង​ទទួល​ស្គាល់​ ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។
ដោយសារតែមាត្រា២នៃរដ្ឋធម្មនុញ្ញចងជើងមិនឲ្យមានការផ្លាស់ប្តូរខ្នាតផែនទីបែបនេះ ទើប
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែននៅតែត្រូវការលោកសម រង្ស៊ីជាដៃគូសន្ទនាជានិច្ច៕

 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger