សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 6, 2015

ស្នងការខេត្តតាកែវបន្តឃុំខ្លួនមន្រ្តីបក្សសង្គ្រោះជាតិ រងចាំបញ្ជូនទៅតុលាការថ្ងៃស្អែក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក ឈា តាំង ស៊ន ពេលមិនទាន់ត្រូវបានចាប់ខ្លួន។
ដោយ លោក ជា វិបុល
ស្នងការដ្ឋាននគរបាលខេត្តតតាកែវនៅថ្ងៃ អាទិត្យនេះបន្តឃុំខ្លួនលោក ឈា តាំងស៊នអនុប្រធាន
​គណៈកម្មការ​ប្រតិបត្តិ​ស្រុកព្រៃកប្បាសនៅក្នុងស្នងការដ្ឋានខេត្តនេះរងចាំបញ្ជូនទៅសាលា
ដំបូងខេត្តនាថ្ងៃ ចន្ទស្អែកនេះដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើតាមការអះអាងរបស់ស្នងការ
រងនគរបាលខេត្តតាកែវទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ័។
លោក ឈា តាំងស៊នត្រូវ​បាន​ស្នងការ​ខេត្ត​នេះ​ចវាប់ឃុំ​ខ្លួន ក្រោម​បទ​ចោទ​ថា ចែក​ចាយ​ឯកសារ​ខុស​ច្បាប់ ទាក់ទង​នឹង​ប្រវត្តិសាស្ត្រប្រទេសយួនឈ្លានពានខ្មែរ។
នេះ​ជាការចាប់ខ្លួនថ្មីមួយទៀត ដែល​ធ្វើឡើងដោយ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រឆាំង​នឹង​មន្ត្រី ឬ​សកម្មជន​គណបក្សសង្គ្រោះជាតិបន្ទាប់ពីបានចាប់ខ្លួនសកម្មជន
និងមន្រ្តីគណបក្សនេះដាក់ពន្ធនាគារចំនួន១៥នាក់ហើយនោះ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​តាកែវ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ លោក ឈា តាំងស៊ន ដែលជាអនុប្រធានគណៈកម្មការប្រតិបត្តិស្រុកព្រៃកប្បាស ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ឡើយ ក្រោយ​ពី​ហៅ​សាកសួរកាលពីថ្ងៃសៅរ៍ម្សិលមិញ។
លោក ម៉ៅ សុផល ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​តាកែវ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា ការ​ចាប់​ខ្លួនលោក ឈា តាំងស៊ន គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ដោះ​លែង​មន្ត្រី​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ វិញ។
លោក​បន្ត​ថាការចាប់ខ្លួនលោក ឈា តាំងស៊ន គឺធ្វើឡើងនៅព្រឹក​ថ្ងៃ សៅរ៍ រួចនាំយកមកសាកសួរ
នៅអធិការស្រុក​ព្រៃកប្បាស។ បន្ទាប់មកក៏បញ្ជូនខ្លួនលោកមកស្នងការខេត្តតាកែវ។ ឥឡូវនេះ
បន្តឃុំខ្លួននៅឡើយ។
សមត្ថកិច្ចចាប់ខ្លួនលោក ឈា តាំងស៊នដោយបញ្ជាក់មូលហេតុថាមន្រ្តីបក្សប្រឆាំងរូបនេះ យក​ឯកសារ​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​និយាយ​អំពី​យុទ្ធសាស្ត្រ ២០​ចំណុច​របស់យួន ហើយ​ចែក​ចាយ​ឲ្យ​សកម្មជន​របស់​ខ្លួន​មើល​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ។
អធិការ​ស្រុក​ព្រៃកប្បាស លោក ជុំ ឈឿន ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ ដោយសារ លោក ឈា តាំងស៊ន បាន​ផ្សព្វផ្សាយ​ឯកសារ​ដែល​ខ្លួន​រក​ឃើញ​ពី​បណ្ដាញ​សង្គម ហើយ​ចែក​ចាយ​បន្ត​ដល់​សកម្មជន​របស់​ខ្លួន។ លោក​ចាត់​ទុក​ថា សកម្មភាព​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម។
គិត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៦​នាក់ ហើយរួមទាំងលោក ឈា តាំងស៊នផងដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន។ យុទ្ធនាការ​ចាប់​ខ្លួន​នេះ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​ឡើង​កម្ដៅ បន្ទាប់ពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បន្ត​កកូរ​កកាយ​រឿង​ផែនទី និង​ព្រំដែន​រវាង​កម្ពុជា និង​យួន។
អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ថា ការ​បន្ត​ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​រិះគន់​ពី​បញ្ហា​ផែនទី ជាពិសេស​ទាក់ទង​នឹងប្រទេសយួន នេះ នឹង​រុញ​ច្រាន​ឲ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​
បន្ត​មាន​ភាព​តានតឹង​ឡើងៗរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។
លោក ណៃ វ៉ង់ដា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) យល់​ឃើញ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដែល​បន្ត​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​នេះ គឺ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​ធានា​ដោយ​ច្បាប់។ ក្រៅ​ពី​នេះ កម្ពុជា នៅ​តែ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ដដែល។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​អ្នក​ដែល​ហ៊ាន​រិះគន់​ថា ផែនទី​ដែល​រដ្ឋាភិបាលប្រើ
ប្រាស់ក្នុង​ការ​កំណត់​ព្រំដែន​ជាមួយ​វៀតណាម សព្វថ្ងៃ ជា​ផែនទី​ដែល​ក្លែងក្លាយ នឹង​ត្រូវ​ចាប់​ខ្លួនជាបន្ទាន់។ ដូច្នេះបងប្អូនយើងក្នុងសង្គមហ្វេសប៊ុកគួរគិតឲ្យបានមត់ចត់មុនពេលវចែករំលែក (Share)ព័ត៌មានឬឯកសារអ្វីមួយពាក់ព័ន្ធរឿងព្រំដែននិងផែនទី ព្រោះពេលនេះលោកនាយករដ្ឋ
មន្រ្តីហ៊ុន សែនក្រពុលមុខខ្លាំងណាស់៕




1 comments:

  1. CPP មិនចំំណេញអ្វីទេ ពីការចាប់ខ្លួនគាត់នោះ

    ReplyDelete

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger