សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, December 13, 2016

លោកស ខេង មិនត្រូវបណ្តោយឲ្យលោក ចាន់ វណ្ណធឿននិង លោក អ៊ុំ ម៉ូនីបង្កើតបក្ខនិយមនិងពុករលួយនៅក្នុង នាយកដ្ឋាននគរបាល សេដ្ឋកិច្ច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ស ខេង មើលមិនឃើញ លោក ចាន់ វណ្ណធឿនប្រធានថ្មីនៃនាយកដ្ឋាន
នគរបាលសេដ្ឋកិច្ចល្បីខាងបង្កើតបក្ខពួកនិយមនិងពុករលួយធ្វើឲ្យមន្ត្រីក្រោម
ឱវាទមិនពេញចិត្ត

ដោយ លោក នុប គីម

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេងមិនត្រូវបណ្តោយឲ្យលោកឧត្តម
​សេនីយ៏ឯក(ផ្កាយ៣)​ ចាន់​ វណ្ណធឿនប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួង
មហាផ្ទៃ ដែលទើបតែងតាំងថ្មីនិងលោក​អ៊ូ​ ម៉ូនីជាអនុប្រធាននាយកដ្ឋាននេះបង្កើតបក្ខពួកនិយម
និងអំពើពុករលួយក្នុងការ «ចាត់តាំងតែមន្ត្រីជាបក្សពួករបស់ខ្លួនឲ្យចុះបំពេញបេសកកម្ម តាម
បណ្តារាជធានី ខេត្ត/ក្រុង ហើយការចាត់តាំងនោះពោលពេញដោយអំពើពុករលួយនិងបក្ខពួក
និយមដោយបង្កឲ្យមានភាពចម្រូងចម្រាសនិងច្របូកច្របល់នៅក្នុងស្ថាប័នរដ្ឋមួយនេះថែម
ទៀត»
លោក អ៊ុំ​ មុន្នី(ក្បាលទំពែកពាក់ផ្កាយមួយ) ពូកែដាក់កម្លាំងនគរបាលចាប់ពលរដ្ឋ
យកលុយទូទាំងប្រទេស។

យោងតាមប្រភពពីក្រុមមន្ត្រីនគរបាលនៃនាយកដ្ឋានបទល្មើសសេដ្ឋកិច្ចឲ្យដឹងថាលោក ចាន់ វណ្ណធឿនដែលទើបឡើងកាន់តំណែងថ្មីនេះបានតែងតាំងបក្ខពួករបស់ខ្លួនឈ្មោះ អ៊ុំ ម៉ូនីជា
អនុប្រធានរបស់ខ្លួនដើម្បីងាយស្រួលក្នុងការចាត់ចែងលក់លិខិតបេសកកម្ម (លិខិត P) ទៅ
ឲ្យមន្ត្រីដទៃទៀតក្នុងតម្លៃចាប់ពីមួយម៉ឺនដុល្លារឡើងទៅៗតាមទីតាំងខេត្តដែលសំបូរបទល្មើស
សេដ្ឋកិច្ច។ នេះជាការប្រព្រឹត្តអំពើពុករលួយដ៏ធ្ងន់ធ្ងរមួយនៅក្នុងស្ថាប័នរដ្ឋមួយនេះ។
ប្រភពព័ត៌មាន ពីនាយកដ្ឋានខ្លាញ់មួយនេះឲ្យដឹងថា សព្វថ្ងៃនេះ មន្ត្រីនគរបាលចាប់ពីនាយរង
ផ្នែកដល់ប្រធានការិយាល័យនៃនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងច្របូកច្របល់ខ្លាំង
ណាស់នៅពេលដែលលោក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋាន ចាប់ផ្តើមដោះដូរការងារមួយ
ចំនួនដែលមិនមានភាពប្រក្រតី ហើយបានដាក់មន្ត្រីដែលជាបក្ខពួករបស់ខ្លួនឲ្យទៅបំពេញ
ការងារនៅប៉ុស្តិ៍ សំខាន់ៗ ក្នុងនោះរួមមាន លោកត្តសេនីយ៍ត្រី អ៊ុំ ម៊ូនី អនុប្រធាននាយកដ្ឋាន និងជាជំនួយការរបស់លោកឲ្យគ្រប់គ្រងតំបន់រាជធានីភ្នំពេញ គ្រាដែលតំបន់នេះពីមុនគ្រប់គ្រងដោយលោកត្តសេនីយ៍ ត្រីឡុង ស្រេង អនុប្រធាននាយកដ្ឋានដែរ ចំណែកត្តសេនីយ៍ត្រី ជា ជឿនអនុប្រធាននាយកដ្ឋាននិងជាជំនួយការប្រធានឲ្យគ្រប់គ្រងខេត្តស្ទឹងត្រែង ខណៈដែល 
លោកវរសេនីយ៍ឯក នង សោភា ដែលជាជំនួយការលោកប្រធាននាយកដ្ឋានដែលនោះ គ្រប់
គ្រងខេត្តកណ្តាល
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្រៅពីចាត់តាំងអស់លោកខាងលើនេះ  លោក ចាន់ វណ្ណធឿន ក៏បានចាត់តាំងមន្ត្រីនគរបាលដែលជាមនុស្សជំនិតរបស់ខ្លួនជាច្រើននាក់ទៀតឲ្យ ទៅគ្រប់គ្រង ខេត្ត/ក្រុង ដែលគេគិតថា ជាប៉ុស្តិ៍ខ្លាញ់ ដើម្បីប្រមូលថវិកាមកផ្តល់ជូនរូបលោកនិងថ្នាក់លើថែមទៀតដែលក្នុងមួយខែៗរាប់សែនដុល្លារសហរដ្ឋអាមេរិក
បើតាម មន្ត្រីនគរបាល ដែលមិនសប្បាយចិត្តជាមួយលោក ចាន់ វណ្ណធឿន បានឲ្យដឹងថានាយក
ដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅតែបន្តអនុវត្តប្រពៃណីដេញថ្លៃលិខិតបេសក
កម្ម ហៅកាត់ថា (លិខិតP) ដដែលបើទោះជាមានការផ្លាស់ប្តូរប្រធាននាយកដ្ឋានហើយក៏ដោយ ហើយការដេញថ្លៃ លិខិតP នេះ គឺអ្នកមានអំណាច មានខ្សែ មានលុយគឺជាអ្នកឈ្នះ ចំណែក
មន្ត្រីប៉ូលិស ដែលគ្មានកត្តាបីខាងលើនេះ បើទោះជាខិតខំធ្វើការងារនិងមានស្នាដៃល្អយ៉ាងណាក៏
ដោយក៏គ្មានវាសនា ដេញថ្លៃយកលិខិត P បានដែរ ដូច្នេះសូមលោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន
និងលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យមើលករណីជាបន្ទាន់ដើម្បីជៀសវាងបញ្ហាធំផ្ទុះ
ឡើង។
មន្ត្រីនគរបាលបានលើកឡើងថា តម្លៃ លិខិតP នីមួយៗ គឺមានចាប់ពីម៉ឺនដុល្លារដល់ម៉ឺន
ដុល្លារ ក្នុងមួយខែ ដែលអ្នកដេញថ្លៃ លិខិតP បានត្រូវបង់មកប្រធាននាយកដ្ឋាន ហើយលុយ 
ដែលប្រមូលបានពីការដេញថ្លៃ លិខិតP បាននោះគឺត្រូវប្រគល់ឲ្យលោកប្រធាននាយកដ្ឋានចាន់​វណ្ណធឿនទាំងអស់ ដោយមិនមានវិក្ក័យបត្រនោះទេ មានន័យថា លុយទាំងអស់នោះត្រូវចូលក្នុងហោប៉ៅ លោកចាន់​វណ្ណធឿនទាំងអស់និងមិនមែនជាចំណូលថវិការដ្ឋនោះឡើយ
ដោយសារតែអំពើពុករលួយបែបនេះទើបមន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបាន សំដែង នូវការខកចិត្តយ៉ាងខ្លាំងក្នុងពេលដែលមើលឃើញចំណាត់ការលោកប្រធានចាន់​វណ្ណធឿនដោយ មិនមានប្រក្រតីភាព តម្លាភាពដូច្នេះ ហើយចំណាត់ការនោះបានបង្ហាញនូវអំពើ
ពុករលួយជាប្រពៃណីរបស់នាយកដ្ឋាន មួយនេះ បើទោះជារាជរដ្ឋាភិបាលក្រសួងមហាផ្ទៃអំពាវ
នាវឲ្យមានកំណែទម្រង់ ស៊ីជម្រៅក៏ដោយ
មន្ត្រីនគរបាលស្ទើរតែទាំងអស់ក្នុងនាយកដ្ឋាននេះ ទាមទារឲ្យលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ​ខេង និងលោកហ៊ុន សែន នាយករដ្ឋមន្ត្រី ចាត់វិធានការធ្វើការអង្កេតអធិការកិច្ចលើប្រធាន
នាយកដ្ឋាននគរបាលជាតិមួយនេះ ដើម្បីកែលម្អចរិកការងារនិងទប់ស្កាត់អំពើពុករលួយនិង
បក្ខពួកនិយមដែលកំពុងរីករាលដាលនិងបង្កភាពច្របូកច្របល់នៅក្នុងនាយកដ្ឋាននគរបាល
ជាតិមួយនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger