សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, August 21, 2016

ពលរដ្ឋខ្មែរនៅអូស្រ្តាលីអំពាវនាវរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការ បំភិតបំភ័យទៅលើមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ហុង លីម(ឆ្វេង) និងមន្ត្រីជនជាតិអូស្ត្រាលី(កណ្តាល)នៅក្នុងវេទិកាមួយកាលពី
ម្សិលមិញ
ដោយ លោក នុប គីម
 
សហគមន៍ខ្មែរនៅអូស្ត្រាលីបានអំពាវនាវទៅដល់រដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាច ឲ្យបញ្ឈប់ការបំភិតបំភ័យ និងការចោទប្រកាន់ដោយមូលហេតុនយោបាយទៅលើសមាជិក
សភាគណបក្សប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិល។
ក្រុមប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលីជិត ២ពាន់នាក់កាលពីម្សិលមិញ បានអំពាវនាវទៅ
រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា ឲ្យធ្វើកិច្ចការ ៧ចំណុច ដើម្បីជំរុញការគោរពសិទ្ធិមនុស្ស និង
លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។

យោងតាមលិខិតអំពាវនាវ ដែលបានផ្សព្វផ្សាយជាសាធារណះកាលពីថ្ងៃម្សិលមិញ សហគមន៍ខ្មែរ
នៅប្រទេសអូស្ត្រាលី បានសម្រេចចេញសេចក្ដីអំពាវនាវ ៧ចំណុច ទៅកាន់រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា បន្ទាប់ពីពួកគេជួបប្រជុំគ្នា នៅឯទីក្រុងមែលប៊ន កាលពីថ្ងៃម្សិលមិញ។
សហគមន៍ខ្មែរបាននិយាយក្នុងលិខិតនោះថា ពួកគេបានសង្កេតឃើញការរំលោភបំពានលើសិទ្ធិ
មនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ដែលពួកគេថា ស្ថានភាពបែបនេះ ត្រូវបានលើកឡើង
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិនានា។
ក្រុមប្រជាជនខ្មែរ បានអំពាវនាវទៅរដ្ឋាភិបាលអូស្ត្រាលី ឲ្យបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់
អូស្ត្រាលី ចំពោះការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុង
ប្រទេសកម្ពុជា។
ក្រុមប្រជាជនខ្មែរ បានទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យលុបចោលការដាក់បម្រាមទៅលើស
មាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋ Victoria លោក ហុង លីម ដែលត្រូវបានអាជ្ញាធរ
កម្ពុជា ហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា បន្ទាប់ពីលោកហៅរបបគ្រប់គ្រងកម្ពុជាបច្ចុប្បន្ន
ថា«បបតិរិច្ឆាន»
ផ្ទុយទៅវិញ សហគមន៍ខ្មែរបានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលី ពិចារណាដាក់លោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ចូលក្នុងបញ្ជីនៃជនដែលអាជ្ញាធរអូស្ត្រាលីហាមឃាត់មិនឲ្យចូលទៅកាន់
ប្រទេសនេះ។
ប្រជាជនខ្មែរនៅអូស្ត្រាលី បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់យុត្តិធម៌ពិតប្រាកដ និងប្រកបដោយតម្លាភាពដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក​សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ដើម្បីឆ្លើយតបនឹងសេចក្តីថ្លែងការណ៏របស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីបានទេនៅថ្ងៃអាទិត្យនេះ៕

ពលរដ្ឋខ្មែរប្រមាណ២ពាន់នាក់មកជួបជុំគ្នានៅក្នុងវេទិកានាទីក្រុងមែលប៊ន កាល
ពីថ្ងៃម្សិលមិញ។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger