សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, August 22, 2016

លោកហ៊ុន សែនថាលោកបន្តក្រាញអំណាចគឺដើម្បី សុវត្ថិភាពប្រទេសកម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកហ៊ុន សែនថាលោកអាចដើរចេញពីអំណាចនៅពេលណាក៏បានដែរ ប៉ុន្តែលោកសួរថាតើ
នរណានឹងមកជំនួសរូបលោក?

ដោយ កញ្ញា សុខ ឆេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃ​ចន្ទនេះអះអាងថា លោកអាចដើរចេញពីអំណាចនៅពេល
ណាក៏បានដែរ ប៉ុន្តែលោកសួរថាតើនរណានឹងមកជំនួសរូបលោក? លោកបញ្ជាក់ទៀតថា លោក
ក្រាញអំណាច ដើម្បីសុវត្ថិភាពប្រទេសតែប៉ុណ្ណោះ។
នាយករដ្ឋមន្រ្តីហ៊ុន សែនដែលកាន់អំណាចជាង៣១ឆ្នាំមកនេះ អះអាងថាគ្មាននរណាអាចបំបែក
ឯកត្តកម្មពីលោកបានទេ ក្នុងការកាន់អំណាចតាំងពីវ័យក្មេងមកនោះ។ លោកហ៊ុន​សែនក្លាយជា
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក្នុងវ័យ២៧ឆ្នាំនៅក្នុងខែ ​មករា ​ឆ្នាំ១៩៧៩និងក្លាយជានាយក
រដ្ឋមន្ត្រីនៅក្នុងវ័យ៣២ឆ្នាំនៅថ្ងៃ ទី​ ១៤ មករា ឆ្នាំ ១៩៨៥។
នៅចំពោះមុខសកម្មជនបរិស្ថាននិងមន្រ្តីរដ្ឋាភិបាលរាប់រយនាក់ក្នុងវេទិកាបរិស្ថាននៅថ្ងៃនេះ លោក ហ៊ុន សែន បានរំលឹកពីប្រវត្តិការងាររបស់លោកដោយភ្ជាប់នឹងប្រវត្តិដឹកនាំកងទ័ពប្រឆាំងនឹងរបប
ខ្មែរក្រហម។
ជាមួយគ្នានោះ លោកទទួលស្គាល់ថាការចុះមូលដ្ឋានជួបពលរដ្ឋនៅពេលថ្មីៗ គឺដើម្បីរកសន្លឹក
ឆ្នោត។ លោកថា នេះជាការឆ្លើយតបទៅនឹងការរិះគន់របស់បក្សប្រឆាំង។
ទោះជាយ៉ាងណា​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយ
ការណ៍មួយដែលមានកម្រាស់ជាង៧០ទំព័រ ដោយនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋ
មន្រ្តី ហ៊ុន សែន ហើយបានចាត់ទុកការដឹកនាំអស់រយៈជាង៣០ឆ្នាំមកនេះថា ពោរពេញទៅ
ដោយ ហិង្សា ការគាបសង្កត់ និងអំពើពុករលួយ
ចំណងជើងរបាយការណ៍នេះមានឈ្មោះថា «30 years of Hun Sen: Violence, Repression, and Corruption in Cambodia» ដែលត្រូវបានស្រាវជ្រាវនិងសរសេរដោយនាយកអង្គការ Human Rights Watch ប្រចាំអាស៊ី លោក ប្រេដ អាដាម (Brad Adams)
របាយការណ៍របស់អង្គការ Human Rights Watch បន្តទៀតថាលោកនាយករដ្ឋមន្រ្តីបានជាប់ពាក់ព័ន្ធ
នឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការប្រើ
ប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ និងការបំបិទសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ ការបញ្ចេញមតិ និងការប្រើកម្លាំងដើម្បីគំរាមកំហែងជាដើម។ របាយការណ៍នេះលើកឡើងថា អំឡុងពេលការ
កាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានការសម្លាប់ឥស្សរជនគណបក្សប្រឆាំង អ្នកកាសែត មេដឹកនាំសហជីព ដោយហេតុផលនយោបាយ ហើយពុំមានការស៊ើបអង្កេតនិង
ចាប់ខ្លួន បើទោះជាដឹងថាមនុស្សណាក៏ដោយ។
របាយការណ៍ដដែលនេះបានលើកឡើងថា ការបោកគ្រាប់បែកដែលពាក់ព័ន្ធនឹងអង្គរក្សរបស់
នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ១៩៩៧ និងការធ្វើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំ
១៩៩៧ជាដើម។ របាយការណ៍របស់អង្គការ Human Rights Watch បានអំពាវនាវឲ្យម្ចាស់ជំនួយ
និងសហគមន៍អន្តរជាតិទាំងអស់ គាំទ្រប្រជាជនកម្ពុជាដែលកំពុងព្យាយាមចង់បានការបោះឆ្នោត
ដោយសេរីនិងយុត្តិធម៌ នីតិរដ្ឋ និងការបញ្ចប់អំពើពុករលួយ បញ្ហារំលោភដីធ្លីនិងការគោរពសិទ្ធិជា
មនុស្ស ដូចជាសេរីភាពនៃការបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំ។
ភ្លាមៗនេះ​សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដើម្បីឆ្លើយ
តបនឹងការលើកឡើងរបស់លោកហ៊ុន សែនពីការកាន់អំណាចរបស់លោកជាង៣១ឆ្នាំមកនេះ​ហើយលោកថាគ្មាននរណាអាចបំបែកឯកត្តកម្មលើអំណាចរបស់លោកបានទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger