សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 24, 2016

លោកហ៊ុន​ ម៉ាណែតជួលមេធាវីដ៏ល្បីការពារក្តីប្តឹងដោយ​លោក មាជ សុវណ្ណារ៉ានៅតុលាការ អាមេរិក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ហ៊ុន ម៉ាណែតកំពុងរងបណ្តឹងរបស់មន្ត្រីបក្សប្រឆាំងនៅតុលាការអាមេរិក
ដោយ កញ្ញា ប្រាក់​ ដាលីន
 
លោកឧត្តមសេនីយ៏ឯក(ផ្កាយ៣)​ ហ៊ុន​ ម៉ាណែតបានជួលមេធាវីអាមេរិកាំងរួចរាល់ហើយដើម្បី 
ចូលទៅការពារក្តីក្នុងតុលាការអាមេរិក​នៅទីក្រុង​ឡូសអែនជឺឡេស (Los Angeles) នៅ​រដ្ឋ​កាលី
ហ្វ័រញ៉ា (California)​ដែលប្តឹងដោយមេធាវី​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្សសង្គ្រោះ
ជាតិ និង​ជា​ខ្មែរ-​អាមេរិកាំង ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅកម្ពុជាពាក់ព័ន្ធនឹងអំពើហិង្សាក្បែរទីលាន
ប្រជាធិបតេយ្យកាលពីឆ្នាំ​ ២០១៤។
មេធាវីរបស់លោកមាជ សុវណ្ណារ៉ាបាន ស្នើ​ឲ្យ​តុលាការអាមេរិក​ផ្ដល់​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់
គ្លេស​ថា (jurisdictional discovery) ដើម្បី​អាច​ឲ្យ​ដើម​បណ្ដឹង មាន​លទ្ធភាព​ស្វែង​រក​ការពិត​ពី​បទ​ល្មើស​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ឡើង ​ដោយ​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស​របស់​លោក។ តុលាការ​គ្រោង​នឹង​បើកសវនាការ​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។
រីឯលោកហ៊ុន ម៉ាណែតដែលជាកូនច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងនោះត្រូវបានគេ
រាយការណ៏មកថាលោកមានមេធាវីការពារក្តីក្នុងសំណុំរឿងដ៏ភ្ញាក់ផ្អើលនេះហើយហើយលោកជួល​មេធាវី​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ទីក្រុង​ឡូសអែនជឺឡេសម្នាក់គឺលោក ចន ផូសែល (John Purcell)  ដើម្បី​ការពារ​ក្ដី​លោក។លោក មេធាវី ចន ផូសែល (John Purcell) នឹង​ឡើង​ការពារ​ក្ដី​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​សវនាការនៅថ្ងៃ ទី​១ កញ្ញាខាងមុខនេះ។
តុលាការ​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នឹង​បើក​សវនាការ​លើក​ដំបូង​ចំពោះ​ករណី​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។ តុលាការ​ក៏​នឹង​ពិនិត្យ​ករណី​បណ្ដឹង​រដ្ឋប្បវេណី និង​បទឧក្រិដ្ឋ ពាក់ព័ន្ធ​រឿង​អង្គរក្ស​លោក ហ៊ុន ម៉ាណែត វាយ​ប្រហារ​លើ​ស្មៀនតុលាការ​ជនជាតិ​អាមេរិក ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ផងដែរ​។
សវនាការ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​​ទី​១ ខែ​កញ្ញា ខាង​មុខ។ គោលបំណង​នៃ​សវនាការ​នេះ គឺ​ដើម​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​ចេញ​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់គ្លេស​ថា (jurisdictional discovery)  ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ជា​ប្រយោជន៍​ បង្ហាញ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជា​ប្រព័ន្ធធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ-​ អាមេរិកាំង ដែល​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​ប្រទេស​កំណើត តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម ការ​កាប់​សម្លាប់ ចាប់​ដាក់​ពន្ធនាគារ​ដើម្បី​គំរាមកំហែង និង​បង្ការ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​នោះ អាច​ប្រកួតប្រជែង​អំណាច​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨
ខាងមុខ។
សេចក្ដី​បង្គាប់ ជា​ការ​បង្គាប់បញ្ជា​របស់​តុលាការ​ដែល​អាច​អនុញ្ញាត​ឲ្យ​ដើម​បណ្ដឹង​ទទួល​ បាន
ព័ត៌មានពិត​ពី​ចុង​ចោទ មាន​ន័យ​ថា ចុង​ចោទ​ត្រូវ​តែ​ផ្ដល់​ព័ត៌មាន​តាម​សំណើ​របស់​ដើម​បណ្ដឹង​
តាម​រយៈ​ការ​យល់​ ព្រម​របស់​តុលាការ។
មេធាវី​លោក មាជ សុវណ្ណារ៉ា គឺ​លោក​មេធាវី មូរតុន ក្លារ (Morton Sklar) បញ្ជាក់​ថា ប្រសិនបើ​តុលាការ​សម្រេច​តាម​សំណើ​របស់​ដើម​បណ្ដឹង​នោះ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​បញ្ចេញ​ព័ត៌មាន​អាម៉ាស់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​ការ​វាយ​ប្រហារ​ទៅ​លើ​ជំនួយ​ការ​រត់​លិខិត​ស្នាម​តុលាការ លោក ផល ហេយស៍ (Paul Hayes) នៅ​ពេល​លោក​បាន​យក​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​មេសា និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់ និង​គណបក្ស​ប្រឆាំង។
បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជា​ករណី​ពិសេស ជា​ធម្មតា​តុលាការ​អាមេរិក មិន​អនុញ្ញាត​ឲ្យ​មាន​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​បរទេស​នៅ​លើ​ទឹក​ដី​ អាមេរិក​ទេ ប៉ុន្តែ​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​អាមេរិក បើក​ឲ្យ​មាន​ករណី​លើកលែង​ប្រសិនបើ​ពលរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម និង​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា។
លោក ហ៊ុន ម៉ាណែត បាន​ជួល​មេធាវី​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ទីក្រុង​ឡូសអែនជឺឡេស ដើម្បី​ការពារ​ក្ដី​លោក។ មេធាវី លោក ចន ផូសែល (John Purcell) នឹង​ឡើង​ការពារ​ក្ដី​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​សវនាការ។
លោក មូរតុន ក្លារ ស្វាគមន៍​ចំពោះ​ការ​ស្វះស្វែង​ការពារ​ក្ដី​របស់​លោក ហ៊ុន ម៉ាណែត។​លោកថា៖ «នេះ ​បង្ហាញ​ការ​យកចិត្តទុកដាក់ និង​ក្ដី​បារម្ភ​របស់​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បណ្ដឹង​រដ្ឋប្បវេណី​ដែល​យើង​បាន​ដាក់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ពួកគេ​បាន​ជួល​ក្រុមហ៊ុន​មេធាវី​ដែល​យក​ឈ្នួល​ដ៏​ថ្លៃ​មួយ​ដើម្បី​ការពារ​ ក្ដី​របស់​ពួកគេ។ នេះ​បញ្ជាក់​ថា ពួកគេ​កំពុង​ព្រួយ​បារម្ភ​​បណ្ដឹង​របស់​យើង​នៅ​តុលាការ។ នេះ​មាន​ន័យ​ថា ប្រសិនបើ​គេ​មិន​បារម្ភ​គឺគេ​មិន​ជួល​មេធាវី​ដែល​យក​ឈ្នួល​ថ្លៃ​ឡើយ»
នៅពេលនេះសារព័ត៌មានជាតិខ្មែរមិន​អាច​ទាក់​ទង​លោក ហ៊ុន ម៉ាណែត ដើម្បី​បកស្រាយ​ពាក់ព័ន្ធ​នឹង​សវនាការ​នៅ​ថ្ងៃ​ទី​១ កញ្ញា បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ប៉ុន្តែ​លោក​ធ្លាប់​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះឡើយ។
លោក មូរតុន ក្លារ គ្រោង​នឹង​ផ្ដល់​ភស្តុតាង​មួយ​ចំនួន​ទៅ​តុលាការ​ រួម​មាន​វីដេអូ និង​រូបភាព​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លោក ផល ហេយស៍។ លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការដើម្បីបង្ហាញភស្តុតាងដល់អ្នកសារព័ត៌មាន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger