សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, August 16, 2016

ស្ត្រីជនជាតិអេស្ប៉ាញម្នាក់ត្រូវបានចាប់ឃាត់ខ្លួនខណះ ចូលរួមតវ៉ាឲ្យដោះលែង សកម្មជនបឹងកក់ពីរនាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ស្ត្រីជនជាតិអេស្ប៉ាញឈ្មោះ Marga Bucosa Segada ត្រូវសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជិត១១ព្រឹកនេះ


ដោយ លោក នុប គីម
 
សមត្ថកិច្ចខណ្ឌដូនពេញនៅព្រឹកនេះបានចាប់ខ្លួនស្ត្រីជាជនបរទេសម្នាក់បញ្ជូនទៅអគ្គនាយកដ្ឋាន
អន្តោប្រវេសន៏ ដើម្បីសួរនាំបន្ទាប់ពីជនបរទេសរូបនោះបានតាមដានឃ្លាំមើលសកម្មជនដីធ្លីបឹង
កក់ពីរនាក់ដែលសមត្ថកិច្ចចាប់ឃុំខ្លួនតាំងពីល្ងាចថ្ងៃ ច័ន្ទម្សិលមិញ។
ស្ត្រីជនជាតិអេស្ប៉ាញឈ្មោះ Marga Bucosa Segada ត្រូវសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជិត១១ព្រឹកនេះ នៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ នៅពេលដែលរូបគាត់តាមដានឃ្លាំមើលសមត្ថកិច្ចកំពុង
សាកសួរសកម្មជនដីធ្លីនៅបឹងកក់២រូបគឺអ្នកស្រី បូវ សោភា និងអ្នកស្រី ទេពវន្នី ត្រូវសមត្ថកិច្ចចាប់
ខ្លួនតាំងពីល្ងាចថ្ងៃ ច័ន្ទ​ទី​១៥​សីហា ពាក់ព័ន្ធយុទ្ធនាការអាវខ្មៅ។
តាមការអះអាងរបស់មន្ត្រីសង្គមស៊ីវិលដែលកំពុងតាមដានករណីចាប់ខ្លួននេះ បានឲ្យដឹងថា ស្ត្រីជនជាតិបរទេសនោះជាអ្នកស្រាវជ្រាវពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែមិនទាន់ដឹងច្បាស់
ថាមកពីស្ថាប័នណានោះទេ។
សមត្ថកិច្ចអះអាងនៅកន្លែងចាប់ខ្លួនថា ពួកគេនឹងដោះលែងជនបរទេសរូបនេះឲ្យមានសេរីភាពវិញ បើសិនជាសួរនាំទៅរកឃើញមានឯកសារគ្រប់គ្រាន់ក្នុងការមកស្នាក់នៅកម្ពុជា។
នៅពេលចាប់ខ្លួន​គេសង្កេតឃើញស្រ្តីបរទេសរូបនោះមាបការរឹងទទឹងនឹងក្រុមសន្តិសុខខណ្ឌដូន
ពេញដែរ​តែមិនអាចរារាំងការនាំខ្លួនឡើងរថយន្តសន្តិសុខបានឡើយ។
រហូតមកដល់ម៉ោងនេះ​សកម្មជនដីធ្លីពីរនាក់គឺអ្នកស្រី បូវ សោភា និងអ្នកស្រី ទេពវន្នីមិនទាន់ត្រូវ
បានដោះលែងនោះទេ​ទំនងជាត្រូវបញ្ជូនទៅតុលាការទៀតផង៕
 សមត្ថកិច្ចចាប់ខ្លួនអ្នកបឹងកក់ពេលកំពុងរៀបចំពិធីប្រមាថមន្ត្រីអាជ្ញាធរចំពោះការចាប់
 ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងគ.ជ.បនិងការបាញ់សម្លាប់លោកកែម ឡីដោយមានសូន្យរូបផ្សេង។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger