សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 19, 2016

យួនមិនទាន់ឆ្លើយតបនឹងកំណត់ទូតថ្មីលើកទី២៣របស់ កម្ពុជាស្នើឲ្យឈប់សាងសង់​ប៉ុស្តិ៍យាម នៅខេត្តរតនគិរី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ប៉ុស្តិ៍យោធាយួនដែលកំពុងសាងសង់នៅតំបន់ហាមឃាត់(តំបន់ស)​ជាប់ព្រំប្រទល់ខេត្តរតនគិរី

ដោយ​ លោក នុប គីម
 
កម្ពុជាបានចេញកំណត់ទូតថ្មីទៀតលើកទី២៣ស្នើឲ្យប្រទេសយួនឈប់សាងសង់ប៉ុស្តិ៍យាមនិង
បើកដៃឲ្យពលរដ្ឋរបស់ខ្លួនរំលោភលើតំបន់ហាមឃាត់ជាប់ព្រំដែន ខណៈយួននៅតែបន្តសាងសង់
ប៉ុស្តិ៍យោធានៅតំបន់ហាមឃាត់(តំបន់ស)ជាប់ខេត្តរតនគិរីនៅពេលនេះ។
កន្លងទៅកម្ពុជាធ្លាប់ផ្ញើកំណត់ទូតស្នើឲ្យភាគីយួនបញ្ឈប់ធ្វើប៉ុស្តិ៍យាម ជីកស្រះ និងធ្វើផ្លូវ រំលោភ
តំបន់ហាមឃាត់ជាប់ព្រំដែននៅខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តតាកែវ។
ប៉ុន្តែភាគីយួនហាក់នៅតែបន្តសកម្មភាពនេះ ពិសេសការសាងសង់ប៉ុស្តិ៍យាមចំនួនពីរទៀតនៅ
តំបន់ហាមឃាត់ក្នុងស្រុកអូយ៉ាដាវ ក្នុងខេត្តរតនគិរី នៅខែសីហានេះ។
កំណត់ទូតថ្មីទៀតកម្រាស់៤ទំព័រចុះថ្ងៃទី១៨ខែសីហា ក្រសួងការបរទេសកម្ពុជាបានលើកឡើង
ថារាជរដ្ឋាភិបាលកម្ពុជាសូមស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាថ្មីទៀតឲ្យ
បញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ ដែលកម្ពុជាថាដើម្បីឲ្យស្ថានភាពបរិស្ថាននៅតំបន់នោះមាន
ភាពដូចដើមវិញ។
កំណត់ទូតកម្ពុជារំឭកថា ភាគីយួនត្រូវចាត់វិធានការរារាំងកុំឲ្យពលរដ្ឋរបស់ខ្លួនចូលមកដាំដុះឬ
ធ្វើសកម្មភាពនៅតំបន់ព្រំដែនដែលមិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែន ក្នុងស្មារតីមិត្តភាពជាអ្នកជិតខាង។
កម្ពុជារំឭកទៀតថា ភាគីយួនត្រូវគោរពតាមលទ្ធផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្ស
ប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៦នៅទីក្រុងហូជីមិញ ដែលកម្ពុជាថាកិច្ចប្រជុំនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីបានឯកភាពគ្នាស្នើសុំបារាំងផ្តល់អ្នកជំនាញ
បច្ចេកទេសខាងផែនទីមកចម្លងខ្សែផែនទី បោន ខ្នាត ១/១០០ ០០០ ទៅផែនទី UTM ១/៥០ ០០០ នៅចន្លោះបង្គោលព្រំដែលលេខ៣០-៤០ក្នុងខេត្តរតនគិរី និងបង្កោលព្រំដែនលេខ ១៣៨-១៤៧ ក្នុង
ខេត្តស្វាយរៀង។
អ្នកស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភា លោក សុខ ទូចលើកឡើងថា
យួនតែងតែយកបញ្ហាព្រំដែននេះបង្កើនប្រៀបលើកម្ពុជា ពេលកម្ពុជាមានស្ថានការណ៍នយោបាយ
តានតឹង។
ប៉ុន្តែលោកថាការប្រើប្រាស់កំណត់ទូតជាជម្រើសល្អរបស់កម្ពុជា បើទោះបីភាគីម្ខាងទៀតមិនឆ្លើយ
តបជាវិជ្ជមានក៏ដោយ។
រហូតមកដល់ថ្ងៃនេះ ភាគីយួនមិនទាន់ឆ្លើយតបនឹងកំណត់ទូតរបស់កម្ពុជានៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger