សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 19, 2016

ប្រធានគ.ជ.ប​បដិសេធអន្តរាគមន៏ឲ្យដោះលែងមន្ត្រី គ.ជ.ប​និងមន្ត្រីបក្សប្រឆាំង កំពុងជាប់ឃុំ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George Edgar)

ដោយ លោក ជា វិបុល 

សហភាពអឺរ៉ុបស្នើជាថ្មីម្តងទៀតដល់កម្ពុជាឲ្យដោះលែងមន្រ្តីបក្សប្រឆាំងនិងមន្រ្តីសង្គមស៊ីវិល
ដែលជាប់ឃុំ ដោយថា ដើម្បីធានានូវតម្លាភាពនៃការបោះឆ្នោតនាពេលខាងមុខ ខណៈសហភាព
អឺរ៉ុបបានផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសចុះឈ្មោះបោះឆ្នោតក្នុងទឹកប្រាក់ជាង១០លានដុល្លារ។
ក៏ប៉ុន្តែ លោក ស៊ិក ប៊ុនហុកប្រធានគ.. បដិសេធនូវការស្នើឲ្យអន្តរាគមន៍ដោះលែងអគ្គលេខា
ធិការរង គ.ជ.ប លោក នី ចរិយា ដោយលោកបញ្ជាក់ថា ករណីនេះពុំមែនជាដែនសមត្ថកិច្ចរបស់ គ.ជ.ប ទេ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George Edgar) ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យ
ដំណើរការជាផ្លូវការនូវការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦និងកិច្ចសហប្រតិបត្តិការ
រវាង គ.ជ.ប ជាមួយសហភាពអឺរ៉ុបនិងជប៉ុនកាលពីម្សិលមិញថា សហភាពអឺរ៉ុបមានការព្រួយបារម្ភ
ជាខ្លាំងទៅលើការប្រើប្រាស់ច្បាប់ក្នុងរូបភាពគំរាមកំហែងទៅលើអ្នកនយោបាយបក្សប្រឆាំងនិងមន្រ្តី
សង្គមស៊ីវិល ក្នុងនោះក៏មានអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ផងដែរ។
លោកបានបន្តថា ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខប្រកបដោយតម្លាភាពនិងអាចជឿទុកចិត្ត
បាន ចាំបាច់ត្រូវការឲ្យមានការចូលរួមពីគណបក្សនយោបាយនិងសង្គមស៊ីវិលនានា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្លែងបែបនេះ ខណៈដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយ១០លានអឺរ៉ូ
ដែលស្មើនឹងជាង១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ដំណើរ
ការចុះឈ្មោះបោះឆ្នោតរបស់កម្ពុជាកាលពីម្សិលមិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger