សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, August 23, 2016

សាលាឧទ្ទរណ៏បើកសវនាការលើបណ្តឹងរបស់មន្ត្រីបក្សប្រឆាំង១១នាក់ ស្នើសុំមោឃភាពនីតិវិធី របស់តុលាការ ភ្នំពេញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក មាជ សុវណ្ណារ៉ានិងសកម្មជនបក្សសង្គ្រោះជាតិ១០នាក់ទៀតត្រូវបាននាំមកចូលរួម
សវនាការនៅសាលាឧទ្ទរណ៏នាព្រឹកមិញនេះ។


ដោយ លោក នុប គីម

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះ បើកសវនាការលើបណ្តឹងរបស់សកម្មជននិងមន្ត្រីគណបក្ស
សង្គ្រោះជាតិចំនួន១១នាក់ដែលស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញដែល
កាត់ទោសឲ្យពួកគេជាប់ពន្ធនាគារពាក់ព័ន្ធហិង្សានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់នោះ រួមទាំងលោក មាជ សុវណ្ណារ៉ា ផងត្រូវ
អនុរក្សពន្ធនាគារបញ្ជូនដល់សាលាឧទ្ធរណ៍នៅព្រឹកនេះ។
សវនាការនៅសាលាឧទ្ធរណ៍ព្រឹកនេះបានជម្រះលើបណ្តឹងរបស់សកម្មជននិងមន្ត្រីទាំង១១រូបចំនួន
២គឺបណ្តឹងស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញនិងទី២បណ្តឹងប្រឆាំងនឹង
សាលក្រមរបស់ចៅក្រមសាលាដំបូង ដែលបានផ្តន្ទាទោសអ្នកទាំងនោះម្នាក់ៗពី៧ទៅ២០ឆ្នាំ។
កាលពីខែកក្កដាឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជននិងមន្ត្រីគណបក្ស
សង្រ្គោះជាតិ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំ
ឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤។
ក៏ប៉ុន្តែសកម្មជនទាំង១១រូបនោះបានថ្លែងប្រហាក់ប្រហែលគ្នាក្នុងបន្ទប់សវនាការដោយចោទថា 
តុលាការរាជធានីភ្នំពេញមានភាពលម្អៀង ដាក់បន្ទុកលើពួកគេជាអ្នកគាំទ្រនិងជាមន្ត្រីបក្ស
ប្រឆាំង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger