សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, September 17, 2016

លោកហ៊ុន សែនប្រកាសបញ្ចេញថវិកាជាតិប្រមាណ ២០លាន ដុល្លារជួយស្រោច ស្រង់តម្លៃស្រូវ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
កសិករប្រមូលផលស្រូវនៅឆ្នាំនេះនៅខេត្តបាត់ដំបងចំពេលតម្លៃស្រូវធ្លាក់ចុះយ៉ាងខ្លាំង


ដោយ លោក​ ជា វិបុល
 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ចេញ​ថវិកា​ប្រមាណ​ ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​របស់​ ប្រជាកសិករ​បច្ចុប្បន្នដែលបង្កឲ្យមានការរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង។
ការ​ប្រកាស​បញ្ចេញ​ថវិកា​ប្រមាណ​ជិត ២០​លាន​ដុល្លា​សហរដ្ឋអាមេរិក របស់​លោក​នាយក
រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក
នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញាគឺជាការឆ្លើយតបនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានគណបក្ស
សង្គ្រោះជាតិលោក​សម រង្ស៊ី។
ទោះជាយ៉ាងណាលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹង​ថា ការ​ប្រកាស​បញ្ចេញ​ថវិកា​ប្រមាណ​ជិត ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ នឹង​ជួយ​អន្តរាគមន៍​លើក​តម្លៃ​ស្រូវ​របស់​កសិករ​ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ ខ្លាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា មួយ​រយៈពេល​កន្លង​ទៅ​នេះ​តម្លៃ​ស្រូវ និង​កសិផល​របស់​ប្រជាពលរដ្ឋ មិន​ថា​តែ​នៅ​កម្ពុជា​ទេ គឺ​នៅ​ប្រទេស​ដទៃ​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ ហើយ​បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​នៅ​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដែរ។
លោក​ក៏បានបញ្ជាក់​ថា លោក​បាន​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កង្វល់​របស់​ប្រជាពលរដ្ឋ​លើ​ បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ។ ហេតុ​នេះ លោក​បាន​រក​ឃើញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ដាក់​ចេញ​ជួយ​ ដោះស្រាយ និង​ជួយ​លើក​តម្លៃ​ស្រូវ​របស់​កសិករ។
ជាង​នេះ​ទៀត លោក​ក៏​បញ្ជាក់​ដែរ​ថា ទន្ទឹម​នឹង​វិធានការ​ជា​បន្ទាន់​នេះ រដ្ឋាភិបាល​ក៏​នឹង​មាន​វិធានការ​រយៈពេល​មធ្យម និង​រយៈពេល​វែង​ផ្សេង​ទៀត​ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​ប្រសើរ​ឡើង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​លោក ​ក៏​បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រជុំ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ផង​ដែរ។
សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​យល់​ថាការបញ្ចេញថវិកាជាតិជិត២០លាន
ដុល្លារ នេះគឺជា​សញ្ញា​វិជ្ជមាន​ជួយ​ជំរុញ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ស្ទុះ​ងើប​ឡើង​វិញដែលពេល
នេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងធ្វើឲ្យកសិករខ្មែរខាតចុងខាតដើម៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger