សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 21, 2016

តុលាការកំពូលបើសវនាការបណ្តឹងសារទុក្ខរបស់លោក​អ៊ុំ សំអាន នាព្រឹកនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក អ៊ុំ​ សំអានតំណាងរាស្ត្រខេត្តសៀមរាប


ដោយ កញ្ញា ប្រាក់​ ដាលីន

តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះបានបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមេធាវីការពារក្តីបានប្តឹងជំទាស់នឹងការឃុំខ្លួន
តំណាងរាស្ត្ររូបនេះតាំងពីខែ​មេសាមក។
លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមាន
ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកបានរិះ
គន់រដ្ឋាភិបាលកម្ពុជាថាប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង
នេះ តែលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ។​ ហើយខណះនោះដែរ​មេធាវីលោក​អ៊ុំ​សំអានក៏បានដាក់ពាក្យប្តឹងជំទាស់ការកាត់ក្តីនោះដោយសំអាងថាកូនក្តីរបស់ខ្លួន
ជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិដែលតុលាការមិនអាចកាត់ទោសបានឡើយ។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលយប់ថ្ងៃ​ទី១១​មេសានៅក្រុងសៀមរាប ទាំងមិនបានដកអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ ក្រោយពីលោកចូលមកកម្ពុជាវិញដើម្បីចូលរួម
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
តុលាការកំពូលអះអាងថាខ្លួននឹងប្រកាសសាលក្រមសម្រេចករណីលោក​អ៊ុំ​សំអាននៅពេលបាយ
ថ្ងៃត្រង់នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger