សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 22, 2016

តុលាការផ្តន្ទាទោសលោកនី​ ចរិយាឲ្យជាប់ពន្ធនាគារ ៦ខែ​ពិន័យជា ប្រាក់៦លានរៀល

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក នី ចរិយាពេលធ្វើជាមន្ត្រីអង្គការអាដហុកហើយការពារសិទ្ធិពលរដ្ឋបាន
ជោគជ័យកន្លងមក

ដោយ​ កញ្ញា​ សុខ​ ឆេង

នៅថ្ងៃព្រហស្បត្តិ៍នេះ​សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសលោក នី ចរិយាឲ្យជាប់
ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធនិងបណ្តឹងរបស់មន្ត្រីតុលាការ
ខេត្តសៀមរាបពីរនាក់ ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍ពួកគេក្នុងករណីជម្លោះដីធ្លីមួយរវាង
ប្រជាពលរដ្ឋក្រីក្រនិងសមាគមវៀតណាមនៅក្នុងខេត្តនោះ។
បន្ទាប់ពីសវនាការពេញមួយព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ មានការដេញដោលរវាងអ្នកពាក់ព័ន្ធក្នុង
រឿងក្តីនេះរួចមក ចៅក្រមបានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា នៅថ្ងៃត្រង់ថ្ងៃដដែល
នេះដោយកាត់ក្តីឲ្យលោកចាញ់មន្ត្រីតុលាការទាំងពីរនោះដែលមានឈ្មោះល្បីខាងការប្រព្រឹត្តអំពើ
ពុករលួយក្នុងតួនាទីរបស់ខ្លួនជាព្រះរាជអាជ្ញារងនិងចៅក្រមស៊ើបសួរ។​ដើមចោទទាំងពីរគឺលោកសុក កែវបណ្ឌិតជាព្រះរាជអាជ្ញារង និង លោក គី ឬទ្ធី ជាចៅក្រមស៊ើបសួរ
នៃសាលាដំបូងខេត្តសៀមរាប។
លោក នី ចរិយា ថ្លែងក្រោយពេលចេញពីបន្ទប់សវនាការ ស្តាប់សាលក្រមហើយថា លោកមិន
សង្ឃឹមថា ទទួលបានយុត្តិធម៌ទេបើប្រទេសនៅតែមិនមានយុត្តិធម៌នោះ៖ «កុំសង្ឍឹមថាតុលាការ
មិនអាចរកយុត្តិធម៌ បើប្រទេសមួយគ្មានយុត្តិធម៌នោះ»
ព្រះរាជអាជ្ញារងលោក សុក កែវបណ្ឌិត និង លោក គី ឬទ្ធី ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត
សៀមរាប បានប្តឹងលោក នី ចរិយា កាលពីពាក់កណ្តាលឆ្នាំ២០១៥ ពេល ដែលលោក នី ចរិយា នៅជាអ្នកបម្រើការងារនៅសមាគមការពារសិទ្ធិមនុស្សអាដហុក។ បណ្តឹងនោះប្តឹងពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធលោកនី ចរិយាចោទថា មន្ត្រីតុលាការខេត្ត សៀមរាប ចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់
ដីធ្លីអយុត្តិធម៌។
បច្ចុប្បន្ន អគ្គលេខាធិការរងគ ជ ប លោក នី ចរិយា កំពុងជាប់បណ្តឹងមួយទៀត នៅ តុលាការ ពាក់ព័ន្ធ នឹងការចោទថា លោក បានសូក ប៉ាន់ សាក្សីមិនឲ្យនិយាយរឿងពិតប្រាប់តុលាការ ករណីចោទថា លោក កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានសេ្នហាលួចលាក់ជា
មួយនារីធ្វើការនៅហាងកាត់សក់មួយកន្លែងឈ្មោះខុម​ចាន់តារាទីហៅស្រីមុំ។ ប៉ុន្តែសង្គមស៊ីវិល
ជាតិ និង អន្តរជាតិមួយចំនួនលើកឡើងថា ការចោទប្រកាន់លោក នី ចរិយា និង មន្ត្រីសង្គមស៊ីវិល
ផ្សេងទៀតពាក់ព័ន្ធករណីនេះ ជារឿងនយោបាយដែលអ្នកមានកាន់អំណាចចង់បំបិទសំឡេងអ្នក
ហ៊ានរិះគន់រដ្ឋាភិបាលហើយវា មិនមែនជារឿងផ្លូវច្បាប់នោះទេ។
លោក​នី ចរិយាបច្ចុប្បន្នជាអគ្គលេខាធិការរង​គ.. កូតាខាងគណបក្សសង្គ្រោះជាតិ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger