សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, September 22, 2016

តុលាការភ្នំពេញបើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង លោក​នី ​ចរិយាបរិហាកេរ្តិ៍មន្ត្រីតុលាការ នៅព្រឹកនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី




លោក នី ចរិយាត្រូវបានមន្ត្រីពន្ធនាគារនាំមកតុលាការ
 
ដោយ​ លោក​នុប​ គីម

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កញ្ញានេះបើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​
ចោទ​ប្រកាន់​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ពី​បទ​បរិហារកេរ្តិ៍​សាធារណៈ និង​បរិហារ​បង្កាច់​កេរ្តិ៍​មន្ត្រីតុលាការខេត្តសៀមរាបពីរនាក់កាល​ដែល​លោក​នៅ​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​
របស់​សមាគម​អាដហុក (ADHOC)ក្នុងឆ្នាំ ២០១៥
លោក នី ចរិយា ត្រូវ​បាន​ប្ដឹង ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​នេះ លោក គី ឬទ្ធី កាល​ពី​ខែ​មិថុនា ឆ្នាំ​
២០១៥ ពីបទ​បរិហារកេរ្ដិ៍ ទាក់ទង​នឹង​ជម្លោះ​ដីធ្លីរវាងប្រជាពលរដ្ឋនិងសមាគមវៀតណាម​នៅ
​ខេត្ត​សៀមរាប។
កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ ២០១៦ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​
ពេល​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក នី ចរិយា ម្ដង​រួច​មក​ហើយ ដោយសារ​អវត្តមាន​
ដើម​បណ្ដឹង។
លោក នី ចរិយា បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ប៉េហ្ស៊ី (PJ) ក្នងស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញពី​បទល្មើស​សម​គំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិព្រមទាំងគណបក្សប្រឆាំងមើល
ឃើញថាការចាប់ឃុំខ្លួនលោក​នី​ចរិយានេះដោយសារហេតុផលនយោបាយច្រើនជាងពីព្រោះ
លោកគឺជាអគ្គលេខាធិការ​រង គ.ជ.បមកពីកូតាគណបក្សសង្គ្រោះជាតិ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger