សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, September 17, 2016

លោកសម​រង្ស៊ីះ​ អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃអាច ត្រូវជាប់សំណាញ់​តុលាការ ព្រហ្មទណ្ឌអន្តរជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ដោយ កញ្ញា សុខ​ឆេង
 
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់
លោកនៅព្រឹកនេះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃអាចត្រូវជាប់សំណាញ់តុលាការព្រហ្ម
ទណ្ឌអន្តរជាតិ(ICC)

លោកសម ​រង្ស៊ីអះអាងថាមកដល់ពេលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិបានកាត់ទោស ហើយចាប់ដាក់គុកជនឧក្រិដ្ឋ ដែលធ្លាប់បានធ្វើជាមេដឹកនាំផ្តាច់ការនៃប្រទេសមួយចំនួន
ដែលខ្លួនបានប្រព្រឹត្តបទឧក្រិដ្ឋសម្លាប់រង្គាល និងប្រល័យពូជសាសន៍។ តែនេះជាលើកទី
មួយហើយ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រេចចាត់ការចំពោះជនឧក្រិដ្ឋមួយ
ប្រភេទទៀត ដែលអនុវត្តនយោបាយរឹបអូសយកដីធ្លីប្រជាពលរដ្ឋរបស់ខ្លួន និងកាប់បំផ្លាញ
ព្រៃឈើ នៅក្នុងប្រទេសដែលខ្លួនដឹកនាំ។ តុលាការចាត់ទុកថានយោបាយបែបនេះ គឺជាការ
ធ្វើបាបយ៉ាងអមនុស្សធម៌ និងជាការសម្លាប់មនុស្សក្នុងទ្រង់ទ្រាយធំ ទោះជាសម្លាប់បន្តិចម្តងៗ
ក៏ដោយ តែលទ្ធផលចុងក្រោយមិនខុសពីការសម្លាប់រង្គាល និងប្រល័យពូជសាសន៍ឡើយ។ 
តាមទស្សនៈនេះហើយ បានជាថ្នាក់ដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ អាចជាប់សំណាញ់តុលាការ
ព្រហ្មទណ្ឌអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខនេះ។
ការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងបែបនេះគឺបន្ទាប់ពីអយ្យការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា ប្រកាស​ថា តុលាការ​នេះ​នឹង​សម្រាំង​រឿង
​ក្ដី​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ចាត់​ការ​ ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់ និង​មុន​គេ រួម​មាន​ករណី​រឹប
អូស​ដីធ្លី និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​ពី​សំណាក់​អ្នក​មាន​អំណាច។
តំណាង​ក្រុម​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers) ដែល​តំណាង​ជនរងគ្រោះ​ដីធ្លី​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​មន្ត្រី​កាន់អំណាច​នៅ​កម្ពុជា សាទរ​នឹង​សេចក្ដី​ប្រកាស​នេះ ដោយ​ចាត់​ទុក​ថា ជន​ដែល​ធ្វើ​បាប​រាស្ត្រ​នឹង​ត្រូវ​នាំ​មក​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ នៅ​ពេល​ខាង​មុខ​នេះ។
លោក​មេធាវី រីឆាត រ៉ូជើរបញ្ជាក់ថា៖ «អ្វី​ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​ថ្មី​របស់​អយ្យការ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ​បែប​នេះ គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សហគមន៍​អន្តរជាតិ​មាន​កាតព្វកិច្ច​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឃោរឃៅ​ដែល​ ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​ទូទៅ និង​បញ្ឈប់​ភាព​តិរច្ឆាន​នៃ​របប​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​កាន់​អំណាច​ដែល​ បន្ត​ធ្វើ​បាប​ប្រជារាស្ត្រ​ជា​បន្តបន្ទាប់​រាប់​ខែ​ឆ្នាំ និង​បន្ត​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ជា​រៀង​ដរាប​មក។ ដោយសារ​តែ​ការ​យក​ពាក្យ អភិវឌ្ឍមក​បិទបាំង​នេះ​ហើយ ទើប​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង ដែល​នេះ​មិន​ខុស​អ្វី​ពី​អំពើ​ព្រៃផ្សៃ​ដែល​កើត​មាន​ក្នុង​ពេល​មាន​សង្គ្រាម ​នោះ​ទេ។ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី និង​លំនៅឋាន​ដោយ​បង្ខំ គឺ​ជា​ការ​បំផ្លាញ​សហគមន៍​សុខសាន្ត​មួយ ដែល​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម ឬ​អាច​បង្កើត​ទៅ​ជា​ភ្នក់​ភ្លើង​សង្គ្រាម​ទៀត​ផង។ សារ​របស់​រដ្ឋ​អាជ្ញា​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ពេល​នេះ មាន​ភាព​ច្បាស់លាស់ គឺ​គាត់​ចង់​រម្លឹក​ថា អំពើ​ល្មើស​បែប​នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​មិន​អាច​អត់ឱន​ត​ទៅ​ទៀត​បាន​ឡើយ»
​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា​ការ​ចេញ​ផ្សាយ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មិន​មាន​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ឬ​លទ្ធិប្រជាធិប
តេយ្យ​នៃ​ប្រទេស​នេះ​ទេ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ច្រានចោល​ការ​លើក​ឡើង​របស់​លោក​មេធាវី រីឆាត រ៉ូជើរ ដោយ​ថា លោក​មិន​ចាប់អារម្មណ៍ ឬ​អោយ​តម្លៃ​ទៅ​លើ​ការ​លើក​ឡើង​នេះ​ទេ។
លោកបញ្ជាក់ថា៖ «អា​នេះ​គ្រាន់តែ​ជា​យុទ្ធនាការ​ដើម្បី​បង្អើល ហើយ​អោយ​គេ​ចាប់​អារម្មណ៍ និង​ធ្វើ​ពាណិជ្ជកម្ម​អោយ​ខ្លួន​គាត់​ល្បី​ប៉ុណ្ណោះ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger